ភ្នំពេញ ៖ រថយន្ដចំនួន ពីរគ្រឿង បានរង ការខូចខាតទាំង រថយន្ដបង្ក និងរថយន្ដជន រងគ្រោះ
ព្រម ទាំងទ្វារកញ្ចក់ នៃបណ្ណាគារ អន្ដរជាតិ IBC ដែលមានទីតាំងស្ថិត នៅ ស្ដុបដេអ៊ិន តាម
បណ្ដោយផ្លូវ កម្ពុជាក្រោម កែងផ្លូវព្រះនេរុហ៍ សង្កាត់ផ្សារដេប៉ូ ខណ្ឌ ទួលគោក បន្ទាប់ពីមាន
នារីម្នាក់ បានបើក រថយន្ដ លុច្សស៊ីសរបស់ខ្លួនជ្រុល ចង្កូតទៅបុកពេញមួយទំហឹង កាលពីវេ
លាម៉ោង១០និង ២០នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ នេះ ។
មន្ដ្រីនគរបាលមូលដ្ឋាន ដែលចុះទៅជួយ អន្ដរាគមន៍នៅទីនោះ បាននិយាយថា មុន ពេលកើត
ហេតុ គេបាន ឃើញរថយន្ដលុច្ស ស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2O-0666 បើក
បរដោយ នារី ម្នាក់ តាម បណ្ដោយផ្លូវម៉ៅសេទុង លុះមកដល់មុខ បណ្ណាគារអន្ដរជាតិ ក៏ជ្រុល
ចង្កូតទៅបុក រថយន្ដឡង់ គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2W-9668 ដែលចតនៅ
ខាង មុខបណ្ណាគារ ខណៈដែល ម្ចាស់រថយន្ដបាន ចូលទៅក្នុងបណ្ណាគារនោះ បណ្ដាលឱ្យរង ការ
ខូចខាតធ្ងន់ធ្ងរ ។
មន្ដ្រីនគរបាលបានបន្ដថា ក្រោយពីបុក រថយន្ដឡង់គ្រីស័រ រួចមក រថយន្ដលុច្សស៊ីស បានជ្រុល
ទៅបុក ចូលទៅក្នុងបណ្ណាគារអន្ដរ ជាតិ បណ្ដាលឱ្យរងការខូចខាត និងបែក កញ្ចក់ជាច្រើន ធ្វើ
ឱ្យមានការភ្ញាក់ ផ្អើល យ៉ាងខ្លាំង ជាពិសេសម្ចាស់និងបុគ្គលិកបណ្ណា គារ ដែលកំពុងធ្វើការនៅ
ខាងក្នុង ព្រមទាំង អតិថិជន ដែលកំពុង ដើរទិញ ទំនិញ ក្នុងបណ្ណាគារនោះ សឹងតែនាំគ្នារត់ចេញ
មក ក្រៅទៅហើយ ។
យ៉ាង ណាក៏ដោយ បើយោងតាមសេចក្ដី រាយការណ៍ពីសមត្ថកិច្ចគ្រោះថ្នាក់នេះ មិន បណ្ដាលឱ្យ
នរណា ម្នាក់ស្លាប់ ឬរងគ្រោះនោះ ឡើយ ពោលគ្រាន់តែធ្វើឱ្យ រថយន្ដឡង់គ្រី ស័រ ដែលចតនៅ
ខាងមុខបណ្ណាគារ រួមទាំង កញ្ចក់បណ្ណាគារខូចខាតប៉ុណ្ណោះ ។
ក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា មានរថយន្ដស៊េរីទំនើបបើកបុកចូលបណ្ណា គារអន្ដរ
ជាតិរួចមក កម្លាំងសមត្ថកិច្ចមូល ដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ភ្លាមៗ ផង ដែរ ដោយឃាត់
អ្នកបើករថយន្ដ លុច្ស ស៊ីស យកទៅដោះស្រាយ និងចេញថ្លៃសងការ ខូចខាត ដល់ម្ចាស់រថយន្ដ
ឡង់គ្រីស័រ និង ម្ចាស់បណ្ណា គារអន្ដរជាតិ ។
ក្រោយពីការសួរនាំរបស់សមត្ថកិច្ច អ្នក បើករថយន្ដលុច្សស៊ីស មានឈ្មោះទី លាងស៊ី អាយុ២៧
ឆ្នាំ មុខ របរជាអ្នកបកប្រែភាសា ចិនឱ្យក្រុមហ៊ុនមួយ និងមានទីលំនៅក្នុង សង្កាត់ផ្សារកណ្ដាល
ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានដកស្រង់សំដីរបស់នារីបើក រថយន្ដនេះថា មូលហេតុដែលនាំឱ្យរូបគេ បើករថយន្ដ
បុក រថយន្ដ ឡង់គ្រីស័រ ហើយទម្លុះចូលក្នុងបណ្ណាគារអន្ដរជាតិនោះ ដោយសារតែច្រឡំពីការជាន់
ហ្វ្រាំង បែរជាទៅជាន់ ហ្គែរទៅវិញ ។
ក្រោយមានករណីនេះកើតឡើង រថយន្ដ ទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅអធិ
ការដ្ឋាន នគរបាលខណ្ឌទួួល គោក ដើម្បីធ្វើការដោះស្រាយ និងឱ្យម្ចាស់ រថយន្ដលុច្សស៊ីស សង
ថ្លៃការខូចខាត ចំពោះ ម្ចាស់រថយន្ដឡង់គ្រីស័រ និងម្ចាស់បណ្ណាគារ អន្ដរជាតិ ។
សម្រាប់អត្ដសញ្ញាណ ម្ចាស់រថយន្ដឡង់ គ្រីស័រ ពុំទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ច នៅឡើយទេ
ប៉ុន្ដែបើ តាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបានឱ្យដឹងថា ម្ចាស់រថយន្ដ ប្រហែលជាជំទាវ
ម្នាក់ ដោយគេ បានឃើញ មានអង្គរក្សជាអ្នកនៅចាំរថយន្ដពីខាងក្រៅ ៕
ស្រ្តីអ្នកបើកបររថយន្តបង្ក
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល