CamNews

ព័ត៌មានជាតិ 

កម្ពុជា មានគម្រោង សុំដាក់ ក្បាច់គុន ល្បុក្គតោ ចូលទៅក្នុង សម្បត្តិ បេតិកភ័ណ្ឌ ពិភពលោក

សៀមរាប : នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ម្សិលម៉ិញ មន្រ្តីវប្បធម៌កម្ពុជាបានស្នើ
តាមរយៈអង្គការ យូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា ឲ្យដាក់ ក្បាច់គុនល្បុក្គតោ ចូលទៅ
ក្នុងសម្បត្តិបេតិកភ័ណ្ឌ ពិភពលោក និងស្នើឲ្យបើកវគ្គបណ្តុះបណ្តាលពាក់ពន្ឋ័ទៅនឹងវប្បធម៌
ដល់មន្ត្រីពាក់ព័ន្ធ។

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការចងក្រងឯកសារនិងការចុះបញ្ជីសារពើភ័ណ្ឌ នៃបេតិកភ័ណ្ឌ
វប្បធម៌អរូបី នៅតាមសហគមន៍នេះ មានរយៈពេល៨ថ្ងៃ នៅខេត្តសៀមរាប និងបានប្រារព្ឋបិទ
ក្រោមអធិបតីភាពពីសំណាក់ លោក ហ៊ឹមឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរ
ជាមួយដោយលោក អានឡើម៉េស តំណាង ការិយាល័យយូណេស្កូប្រចាំកម្ពុជា រួមជាមួយមន្រ្តី
ជាប្រធានអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មកពីគ្រប់ខេត្ត ក្រុង រាជធានី សរុបចំនួន៤០
រូប។

វគ្គបណ្តុះបណ្តាលដែលបានចាប់ធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកុម្ភៈនេះ រៀបចំក្នុងបំណង ដើម្បី
ពង្រឹង សមត្ថភាព ដល់មន្រ្តី ក្នុងការប្រមូលចងក្រងឯកសារ និងធ្វើសំរង់ស្ថិតិ និងចុះបញ្ជីវប្បធម៌
អរូបីឲ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបទដ្ឋានជាតិ អន្តរជាតិ និងដើម្បីមានភាពងាយស្រួលក្នុង
ការចុះបញ្ជីសារពើ ភ័ណ្ឌទៅ ក្នុងសមប្បត្តិបេតិកភ័ណ្ឌ ពិភពលោក ជាបន្តបន្ទាប់ទៀតនៅពេល
អនាគត។ វគ្គនេះរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការយូណេស្កូ
ប្រចាំកម្ពុជា ដោយបានការឧបត្ថម្ភ ពីមូលនិធិពីរាជរដ្ឋាភិបាលជប៉ុន។

មានមតិក្នុងឱកាសបិទវគ្គនេះលោក ហ៊ឹមឆែម បានផ្តល់នូវអនុសាសន៍មួយចំនួន ជំរុញឲ្យមន្រ្តី ក្នុង
វគ្គពេលទៅ ដល់អង្គភាពវិញ ធ្វើការផ្សព្វផ្សាយដល់មន្រី្តបុគ្គលិក ឬ សហគមន៍ក្រោមឱវាទធ្វើការ
សិក្សាស្រាវជ្រាវចងក្រង ឡើងវិញ ព្រមគ្នានូវទំរង់សិល្បៈដែលមានពីមុនមក និងបានកប់បាត់ទាំង
អរូបី និងរូបី ដោយសារសង្គ្រាមកន្លង មក។ លោក បានសង្កេតឃើញ និងមានការបារម្ភ ចំពោះ
ទម្រង់របាំ ល្បែងប្រជាប្រិយ និងឧបករតន្ត្រីបុរាណខ្លះ ដែលបានបាត់បង់ដោយមិនដឹងខ្លួន ដូចជា
អង្គួច និងឧបករណ៍ភ្លេង មានគង ជាដើម របស់បងប្អូនជន ជាតិដើមភាគតិច នៅភូមិភាគឥសាន
ក៍បានបាត់បង់ច្រើនណាស់ដែរ និងទម្រង់អាពាហ៍ពិពាហ៍ ក៍បាត់ខ្លះ ដូចជាបុកលាក់ជាដើម កម្មវិធី
ត្រូវធ្វើតាមតែអាចារ្យមហា៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ