CamNews

តន្រ្តី 

កញ្ញា Lin Yi Han និងសមត្តភាពលេងភ្លេងរបស់នាង

នាង Lin Yi Han ឈ្មោះជាភាសាអង់គ្លេស ហៅថា Shara កើតនៅឆ្នាំ 1986 ជាជនជាតិ
តៃវ៉ាន់ និងជានិសិត្សទើបតែបញ្ចប់ការសិក្សានៅសាលាគរុកោសល្យ មួយក្នុងប្រទេស
ទៀតផង ។ នាងអាចលេងភ្លេងបានបីប្រភេទ ឧបករណ៍ផ្សេងគ្នាក្នុងពេលតែមួយ បាន
យ៉ាងពិរោះ ។ Clip វីដេអូដែលនាងលេងភ្លេង និងដែលបានបង្ហោះលើគេហទំព័រ Youtbe
គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអ្នកចូលមើលជិតបីលានដង ដែលក្លាយជា Clip វីដេអូ
ដែលទាក់ទាញបំផុតក្នុងសប្តាហ៍កន្លងទៅ ។ ទោះបីនាងមានអាយុនៅក្មេង តែជំនាញ
របស់នាងមិនជាក្មេងប៉ុន្មានឡើយ នាងរៀនវីយ៉ូឡុង អស់រយៈពេល 10 ឆ្នាំ រៀនព្យាណូ
15ឆ្នាំ និង ពិណ រយៈពេល 2ឆ្នាំ ។ Clip វីដេអូរបស់នាងបានធ្វើអោយមានការជ្រួលជ្រើម
និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់យុវវ័យ ហើយរូបភាពរបស់ Lin Yi Han បាន
កា្លយជាគោលដៅសំខាន់ក្នុងការស្វែងរកពីសំណាក់យុវវ័យទៀតផង ។









(ប្រភពពី Allcoolmen)
ដោយ៖ រដ្ឋា




Tags: