CamNews

កំសាន្ត 

ខ្សែភាពយន្ដភាគថៃរឿង “Trab Fah Mee Tawan” និង “Lah Tah Chon” ចាក់បញ្ចាំងជាមួយនឹងពិន្ទុវាយតម្លៃរឹងមាំ

ខ្សែភាពយន្ដភាគថៃចំនួន ២ រឿង បានចាក់បញ្ចាំងកាលពីថ្ងៃពុធសប្ដាហ៍មុន និងចាក់បញ្ចាំងម៉ោងពេលរាត្រី ។  

កាលពីថ្ងៃទី ១៨ និងទី ១៩ ខែវិច្ឆិកា ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង “Lah Tah Chon” ទទួលបានពិន្ទុវាយតម្លៃ ៤.៥ ភាគរយ សម្រាប់ភាគ ១ និងភាគ២ នេះបើយោងតាមក្រុមហ៊ុន Nielsen ប្រចាំនៅប្រទេសថៃ ។



តារាប្រុស Es Kantapong បានសម្ដែងរួមគ្នាម្ដងទៀតជាមួយនឹងតារាស្រីកញ្ញា Preaw Tussaneeya នៅក្នុងខ្សែភាពយន្ដថ្មីនេះ ក្រោយពីធ្វើឱ្យខ្សែភាពយន្ដភាគរឿង “Sarawat Yai” ទទួលបានភាពល្បីល្បាញរួមគ្នា កាលពីឆ្នាំមុន ។



ទន្ទឹមនឹងគ្នានេះ ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “Trab Fah Mee Tawan” បានចាក់បញ្ចាំង នៅថ្ងៃទី ១៩ វិច្ឆិកា និងទទួលបានពិន្ទុវាយតម្លៃ ២.៣ ភាគរយ ។

ខ្សែភាពយន្ដភាគថ្មីនេះ សម្ដែងដោយលោក Mark Prin និងកញ្ញា Kao Supassara ។ នេះជាលើកទី ១ ហើយ ដែលពួកគេទាំងពីរ សម្ដែងជាគូស្នេហ៍នឹងគ្នា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate