CamNews

ព័ត៌មានជាតិ 

និស្សិតន័រតុន កំពុងបើកម៉ូតូទៅ​ រៀន ដល់លើស្ពាន ជ្រោយចង្វារ ឆេះម៉ូតូខ្ទេច

ភ្នំពេញ ៖ និស្សិតនៅ សាកលវិទ្យាល័យ ន័រតុនម្នាក់ កំពុងបើកម៉ូតូទៅរៀន ពេល ទៅដល់លើស្ពាន ជ្រោយចង្វារ ស្រាប់តែភ្លើង ឆាបឆេះចេញពីម៉ូតូផ្នែក ខាងក្រោយយ៉ាង សន្ធោសន្ធៅ កាលពីវេលា ម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា និស្សិតរូបនេះ ឈ្មោះ ថា មករា  អាយុ២៣ឆ្នាំ បើកម៉ូតូម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០១៣ ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-2887 ត្រូវភ្លើងឆេះ ហ្មត់គ្មានសល់ សង្ស័យឆ្លងចរន្ដ ភ្លើង ។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូបានត្រឹមយក ឆ្អឹងម៉ូតូរបស់ខ្លួនទៅ ផ្ទះ ដើម្បីទុកលក់ឱ្យអេតចាយ ។

យ៉ាងណាក៏ដោយ និស្សិតរូបនេះ ពុំមាន គ្រោះថ្នាក់អ្វីនោះឡើយ ដោយសារតែពេល ម៉ូតូឆេះភ្លាមលោតចេញទាន់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ