តារាកូរ៉េដ៏ស្រស់សោភា កញ្ញា Sandara Park បានធ្វើឱ្យទស្សនិកជន និងបណ្ដាអ្នកសិល្បៈផ្ទុះសំណើច ជាមួយនឹងរឿងរ៉ាវរបស់នាងអំពីការហាមប្រាមមិនឱ្យមានស្នេហា ក្នុងអាជីពសិល្បៈ ។
កាលពីថ្ងៃទី៦ ខែតុលា ម្សិលម៉ិញនេះ អាយដលម្នាក់នេះ បានលេចវត្ដមានជាតារាកិត្ដិយស ក្នុងកម្មវិធី KBS JOY ក្រោមប្រធានបទ “ការជ្រៀតជ្រែកស្នេហា” ។ កញ្ញា Sandara Park បានលាតត្រដាងពីជីវិតបង្កើតស្នេហ៍របស់នាង ដោយនិយាយថា៖” នាងមានទំនាក់ទំនងស្នេហាកំបាំងមុខ(ទំនាក់ទំនងមិនជួបមុខ) បើទោះជានៅមុនពេលរដូវកាល COVID-19 ក៏ដោយ” ។
នាងបានពន្យល់ថា៖ “នៅពេលខ្ញុំធ្វើជាបុគ្គលិកហាត់ការ ខ្ញុំបានរងការស្ដីបន្ទោសពីរឿងមានទំនាក់ទំនងស្នេហា ហើយអ្នកគ្រប់គ្រងរបស់ខ្ញុំបានឆក់យកទូរសព្ទដៃរបស់ខ្ញុំ។ ក្រោយមកទៀត ខ្ញុំបានចាប់យកអាជីពនេះជាលើកដំបូង ហើយក៏មានការហាមប្រាមមិនឱ្យបង្កើតទំនាក់ទំនងស្នេហារយៈពេល ៥ ឆ្នាំ” ។
ក្រោយមកទៀត នាងបានសារភាពថា នាងពិតជាបានប្រកាន់ខ្ជាប់នូវវិន័យនៃការមិនឱ្យបង្កើតទំនាក់ទំនងស្នេហាស្ងាត់ៗនោះ ដោយនិយាយថា ៖ “ ខ្ញុំពិតជាមិនបានបង្កើតទំនាក់ទំនងស្នេហានោះឡើយ ពីព្រោះពួកគេ មិនឱ្យខ្ញុំធ្វើដូច្នោះ”។
Sandara Park បន្ដថា ៖” បច្ចុប្បន្ន ខ្ញុំបានសម្រេចចិត្ដបង្កើតទំនាក់ទំនងស្នេហាយ៉ាងសកម្ម ។ អ្វី ដែលខ្ញុំត្រូវការនោះ គឺឆន្ទៈ ក្នុងការរក្សាទំនាក់ទំនងស្នេហាឱ្យបានគង់វង់ ។ ខ្ញុំសុំយកឱកាសនេះសុំទោសដល់អតីតមិត្ដប្រុសរបស់ខ្ញុំ” ។ ការអត្ថាធិប្បាយដ៏ស្មោះត្រង់របស់នាង ធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើចយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ soompi