រតនគិរីៈ យុវជនម្នាក់បានគិតខ្លី ធ្វើអត្តឃាតខ្លួនឯង ដោយចងក ដោយសារវិបតិ្តស្នេហា នៅក្នុងរោងចាំចំការ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០១ ខែមេសា ស្ថិតនៅក្នុងភូមិធួយអម្ពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមម្តាយជនរងគ្រោះ ឈ្មោះខាំ សម័យ បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ មុនពេលកើតហេតុ ប្រហែលម៉ោង៨យប់ថ្ងៃដដែល បានជិះកង់ម្នាក់ឯងទៅចំការ ដោយប្រាប់រូបគាត់ថា ទៅដេកចំាំចំការ លុះពេលម៉ោង៦ព្រឹក រូបគាត់បានទៅចំការដែរ ស្រាប់តែប្រទះឃើញ កូនគាត់ចងកនិងធ្នឹមរោងចំាចំការ ក៏មានការភ្ញាក់ផ្អើល ប៉ុន្តែយឺតពេលទៅហើយ ព្រោះកូនប្រុសគាត់ស្លាប់បាត់ទៅហើយ។
ម្តាយជនរងគ្រោះប្រាប់បន្តទៀតថា រយៈពេលពីរខែជាងមកហើយ កូនប្រុសរបស់គាត់ មានទំនាក់ទំនង ស្នេហាជាមួយកេ្មងស្រីម្នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ហើយរវាងជនរងគ្រោះ និងបងប្អូនជីដូនមួយនេះ មានរោងចំការនៅក្បែរគ្នា បានលួចស្រឡាញ់គ្នា ថែមទាំងបានដេកជាមួយគ្នា ជាញឹកញាប់។ ប៉ុន្តែម្តាយជនរងគ្រោះ ដឹងពីទំនាក់ទំនងស្នេហា គាត់បានហាមឃាត់កូនប្រុស មិនឲ្យដេកពួនជាមួយគ្នាបន្តទៀតទេ ព្រោះជាបងប្អូនជីដូនមួយនិងគ្នា គឺខ្មាសបងប្អូនអ្នកភូមិ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល