CamNews

គំនូរ-សិល្បៈ 

ស្នាដៃសិល្បៈទាំង5មានតំលៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត ពិភពលោក

កាលពីសប្តាហ៍មុន ការធ្វើស្ថិតិអំពីតារាងតំលៃនៃវត្ថុសិល្បៈដែលមានតំលៃបំផុតត្រូវបាន
សិល្បៈពិភពលោក ធ្វើការកត់ត្រាទុក ដែលក្នុងនោះមានវត្ថុ 5 ប្រភេទដែលទទួល
បានចំណាត់ថ្នាក់ជាវត្ថុដែលមានតំលៃបំផុតក្នុងប្រវត្តិសាស្រ្ត នៃពិភពស្នាដៃសិល្បៈនៅ
លើពិភពលោក ។
1. រូបចំលាក់ L'Homme qui marche I

រូបចំលាក់នេះធ្វើឡើងពី ទង់ដែង គឺជាស្នាដៃរបស់វិចិត្រករជនជាតិស្វីសឈ្មោះ លោក
Alberto Giacometti ។ រូបចំលាក់របស់លោកត្រូវបានទទួលចំនាត់ថ្នាក់ជាប្រវត្តិសាស្រ្ត
លើតំលៃរហូតដល់ 104,3 លានដុល្លាក្រោមការដេញថ្លៃរបស់លោក Sotheby's នៅក្នុង
ប្រទេសអង់គ្លេស ទិញអោយអ្នកមានទ្រព្យសម្បត្តិម្នាក់ ។​ ដែលរូបចំលាក់នេះកាលពី
មុនគឺស្ថិតនៅជាកម្មសិទ្ធរបស់ធនាគាររបស់អាល្លឺម៉ង់ Commerzbank តែក្រោយមកក៏
ធ្លាក់ជាកម្មសិទ្ធរបស់ធនាគារ Dresdner Bank ។

2.រូបគំនូរ Gar�on � la Pipe

ផ្ទាំងគំនូរ Gar�on � la Pipe របស់វិចិត្រករ Pablo Picasso ពណ៌នាអំពីក្មេងប្រុសម្នាក់រស់នៅ
ក្រុងប៉ារីស ប្រទេសបារាំង ក្នុងដៃមានកាន់ខ្សៀ ។ ផ្ទាំងគំនូរនេះរក្សាបានតំណែង 6 ឆ្នាំបន្ត
បន្ទាប់ជាវត្ថុមានតំលៃបំផុតក្នុងប្រវត្តិសាស្រ្ត ជាមួយតំលៃ 104,1លានដុល្លា កាលពីឆ្នាំ 1994
នៅឯទីក្រុង New York ។
3.រូបគំនូររបស់ Dora Maar

រូបគំនូរនេះក៏ជាស្នាដៃរបស់ Pablo Picasso ផងដែរ ។ រូបនេះគឺជារូបរបស់នាង Dora Maar
ជាម្ចាស់ស្នេហ៍របស់វិចិត្រករដ៏ល្បី ជនជាតិ អេស្ប៉ាញ ម្នាក់ ។ រូបនេះគូរក្នុងឆ្នាំ 1941 ។កាល
ពីឆ្នាំ 2006 ក្នុងទីក្រុង New York គំនូរនេះត្រូវបានទិញក្នុងតំលៃ 95,2 លានដុល្លា ។
4.រូបគំនូររបស់ Adele Bloch-Bauer II

ក្នុងកំឡុងឆ្នាំ 2006 រូបគំនូររបស់នាង Adele Bloch-Bauer II ដែលជាស្នាដៃរបស់វិចិត្រករជាតិ
អូទ្រីស ឈ្មោះ Gustav Klimt ត្រូវបានលក់ក្នុងតំលៃ 87,9លានដុល្លានៅក្នុងទីក្រុង New York។
គំនូរនេះគូរកំឡុងឆ្នាំ 1912 ក្នុងចំនោមរូបគំនូរដែល Gustav Klimt គូរពីនាង Adele Bloch-
Bauer II ដែលជាប្រពន្ធរបស់ម្ចាស់ឧស្សាហកម្ម ម្នាក់ ដែលបានជួលលោកអោយគូរ ។
5.រូបគំនូររបស់ Francis Bacon

គំនូរនេះជាស្នាដៃរបស់វិចិត្រករជនជាតិ អង់គ្លេស លោក Francis Bacon ។ រូបនេះត្រូវបាន
លក់ក្នុងតំលៃ 86,3 លានដុល្លា កាលពីឆ្នាំ 2008 ដែលខ្ពស់ជាងការប៉ាន់ស្មានរបស់ម្ចាស់កម្ម
វិធី ដែលលោកសង្ឃឹមថានឹងលក់បានក្នុងតំលៃ 70 លានដុល្លា ៕
(ប្រភពពី CNN)
ដោយ៖ រដ្ឋា

Tags: