ភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ ត្រូវបានចាប់ ខ្លួន ក្រោយពេលដែលបង្កអំពើហិង្សាដកកាំ ភ្លើងវាយបុរសម្នាក់ បណ្ដាលឱ្យ រងរបួសចំ ក្បាលថែម ទាំងបាញ់គំរាមពីរគ្រាប់ កាលពី ពាក់កណ្ដាលយប់ ឆ្លងចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ផ្ទះជួលមួយកន្លែងក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្ដ្រីយោធារូបនេះ ត្រូវបានប្រជាពល រដ្ឋនៅក្បែរកន្លែងកើតហេតុ ធ្លាប់អះអាងថា ធ្លាប់បាញ់បោះដោយ សេរីនៅពេល ស្រវឹង ម្ដងៗ ប៉ុន្ដែពុំមាន ការញញើតនិងសមត្ថកិច្ចឬ អាជ្ញាធរនោះឡើយ ។
មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យមួយរូប បានដឹងថា ដោយសារតែជនបង្កជាមន្ដ្រីយោធា នោះ ត្រូវបាន កម្លាំង អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសួរនាំដើម្បីមាន វិធានការតាមផ្លូវច្បាប់ ។
តាមដំណើររឿងដែលនាំឱ្យមន្ដ្រីយោធា រូបនេះ ដែលប្រជាពលរដ្ឋប្រាប់ថា មានឈ្មោះ ធា អាយុជិត៤០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៧៧ សង្កាត់ចោមចៅ បានដកកាំភ្លើងវាយជនរង គ្រោះង៉ែត លីណា អាយុ២៩ឆ្នាំ ដោយផ្ដើម ចេញពី រឿងបើកទ្វាររបង។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះបានសុំមន្ដ្រីយោធារូបនេះ ដែលជាម្ចាស់ផ្ទះជួល សុំបើកទ្វារ របងទៅ យកបងស្រី ដែលមានកូនខ្ចីទៅមន្ទីរពេទ្យ ស្រាប់តែជនបង្កមិនព្រមបើកឱ្យ ។ ពេល នោះជនរងគ្រោះ បានទៅបើកទ្វារ ដើម្បី ចេញទៅក្រៅ ក៏ត្រូវមន្ដ្រី យោធារូបនេះ ស្រែកជេរកប់ៗមាត់ រហូតធ្វើឱ្យជនរងគ្រោះ ទ្រាំមិនបានក៏ជេរតបតទៅវិញ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពី ឃើញជនរងគ្រោះជេរតបមកវិញ បានជំរុញ ឱ្យជនបង្កខឹងកាន់ តែខ្លាំង រហូតស្ទុះទៅយក កាំភ្លើង ហើយវាយចំក្បាលជនរងគ្រោះ បណ្ដាលឱ្យបែក រួចបាញ់ពីរគ្រាប់ភ្ជុចដី ជា ការ គំរាមមិនឱ្យតដៃ ។
ក្រោយពីប្រើអំពើហិង្សា និងបាញ់អនា ធិបតេយ្យខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថ កិច្ចមូលដ្ឋាន ហើយភ្លាមៗ នោះទាំង នគរបាលនិងអាវុធហត្ថបានចុះទៅ ជួយអន្ដរាគមន៍និងឃាត់ខ្លួន ជនបង្កភ្លាមៗ មិនឱ្យរត់រួចខ្លួននោះឡើយ ។
បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែន ជ័យ ដើម្បីចាត់ការ បន្ដតាម ផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយនោះ មជ្ឈដ្ឋានមួយចំនួន មានជំនឿថា មន្ដ្រីអាវុធហត្ថខណ្ឌពោធិ៍ សែនជ័យ និង កសាងសំណុំរឿង បញ្ជូនមន្ដ្រី យោធារូប នេះទៅកាន់តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ពីទង្វើរបស់ខ្លួន ពោលដើម្បី កុំឱ្យបន្ដសកម្មភាព បែបទំនើងកើតឡើងម្ដងទៀត នាំឱ្យមាន ការប៉ះពាល់និងបង្កអសន្ដិ សុខ ក៏ដូចជាការភ័យខ្លាចដល់ប្រជាពលរដ្ឋ មូលដ្ឋាន ៕