CamNews

តារា 

Lady Gaga ជាមនុស្សដំបូងមាន followers លើ១០លាននាក់ក្នុងTwitter


តារារូបនេះ បានក្លាយជាមនុស្សដំបូងលើពិភពលោក ដែលមាន followers ក្នុង​បណ្ដាញ​
ទំនាក់ទំនងសង្គម Twitter លើស ៩នាក់កាលពីខែមីនា (មកទល់ពេលនេះលើស១០លាន
នាក់) ហើយបានយកឈ្នះតារាសិចស៊ី Britney Spears តាំងតែពីខែសីហា ឆ្នាំមុនមកម្លេះ។
Britney Spears បានគ្រងដំណែងនៅកំពូលគេបានតែបីខែប៉ុណ្ណោះ ក្រោយពី​បានយកឈ្នះ​
តារាសម្ដែងហូលីវូដ Ashton Kutcher។ តារាចម្រៀងអាមេរិករូបនេះ បាននិយាយពាក្យថា
អរគុណ ទៅកាន់អ្នកគាំទ្ររបស់នាងទាំងអស់ ដែលបានគាំទ្រនាងយ៉ាងពេញទំហឹងបែប
នេះ។

នាងបាននិយាយថា �១០លាននាក់ ពិតជាមិនគួរឲ្យជឿមែន! ខ្ញុំគ្មានពាក្យនឹងនិយាយនោះ
ទេ! ខ្ញុំអាចធ្វើបានហើយ។ ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។� លើសពីនេះ
ទៀត Lady Gaga មានអ្នកចូលចិត្ត (like) ឬក៏អ្នកគាំទ្រ (fan) នៅក្នុង Facebook ដល់ទៅ
ជាង ៣៤លាននាក់ហើយ ប៉ុន្ដែចំនួននេះនៅក្រោមទំព័របីទៀត គឺទំព័រ Eminem, Facebook
និងTexas Hold'em Poker។

Tags: