CamNews

ព័ត៌មានជាតិ 

បញ្ចប់ប្រតិបត្ដិការ ត្រួតពិនិត្យនៅការ ដ្ឋានសំណង់ ធនាគារអេស៊ីលីដា រកឃើញ កម្មករបរទេស ជាង១០០នាក់

ភ្នំពេញ ៖ ក្រោយបញ្ចប់ប្រតិបត្ដិការ ចុះ ត្រួតពិនិត្យនៅការដ្ឋានសំណង់របស់ធនាគារ អេស៊ីលីដា ដែលស្ថិតនៅតាមផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ អស់រយៈពេល ប៉ុន្មានម៉ោងមកនេះ កម្មករបរទេសជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរកឃើញនិង សួរនាំរកលិខិតស្នាក់នៅ និងលិខិតឆ្លងដែន ជាលទ្ធផលជនជាតិ វៀតណាមមានច្រើនជាង គេ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំ ដោយលោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដនីតិវិធី សហការជាមួយនគរបាលអន្ដោប្រវេសន៍ រាជធានីភ្នំពេញ និងនគរបាលខណ្ឌដូនពេញ សម្របសម្រួលតាមផ្លូវច្បាប់ពីសំណាក់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង នៅវេលា ម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២១ ខែសីហា បានចុះទៅធ្វើការឆែកឆេរ និងត្រួតពិនិត្យ កម្មករសំណង់ នៅការដ្ឋានសំណង់របស់ ធនាគារអេស៊ីលីដា គោលបំណងថា ពួកគេ មានលិខិតឆ្លងដែនត្រឹមត្រូវឬមួយយ៉ាងណាសម្រាប់មកធ្វើការ និងរស់នៅក្នុងប្រទេស កម្ពុជា ។

ជាលទ្ធផលយោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានបង្ហាញថា កម្មករជនបរទេស ជាង១០០នាក់ ត្រូវបានរកឃើញក្នុងនោះជន ជាតិវៀតណាម មានជាង១០០នាក់ជនជាតិ ម៉ាឡេស៊ី ៦នាក់ ជនជាតិហ្វីលីពីន២នាក់និង ជនជាតិកូរ៉េខាងត្បូងចំនួន៥នាក់ ។

ក្រោយការត្រួតពិនិត្យរួច សមត្ថកិច្ចបាន រកឃើញថា ជនជាតិវៀតណាម ចំនួន៣៨ នាក់គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ដូច្នេះត្រូវ បញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដការសួរនាំនិងរៀបចំសំណុំរឿងបណ្ដេញ ចេញពីប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា ប្រតិបត្ដិការចុះឆែកឆេរ និងត្រួតពិនិត្យការរស់នៅនិងធ្វើការរបស់ជន បរទេស ជាពិសេសជនជាតិវៀតណាមនៅ លើទឹកដីកម្ពុជា ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់  តាមបណ្ដារាជធានីខេត្ដ ដើម្បីអនុវត្ដច្បាប់ ជនអន្ដោប្រវេសន៍ ប្រកបដោយប្រសិទ្ធភាព ពោលមិនអនុញ្ញាតឱ្យជនបរទេសណាម្នាក់ រស់នៅដោយខុសច្បាប់នោះឡើយ ។

តាមរយៈកិច្ចការងារមួយនេះ រាជរដ្ឋាភិ បាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបាន បង្កើតអង្គភាពជនអន្ដោប្រវេសន៍នៅតាម អធិការដ្ឋាននគរបាលតាមបណ្ដារាជធានី ខេត្ដមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពលើ ការអនុវត្ដច្បាប់ ស្ដីពីជនបរទេសទាំងនេះ កាន់តែមានភាពប្រសើរឡើង។

យោងតាមរបាយការណ៍របស់មន្ដ្រីនគរ បាលនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បាន បង្ហាញថា គិតមកដល់ពេលនេះ ជនជាតិ បរទេសជាពិសេសជនជាតិវៀតណាម ជិត ៣០០នាក់ ត្រូវបានបញ្ជូននិងបណ្ដេញចេញ ពីប្រទេសកម្ពុជា ហើយការងារមួយនេះនឹង បន្ដអនុវត្ដដោយមិនរាថយនោះឡើយ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: social news Cambodia PP