CamNews

តារា 

តារា​ខ្មែរ​៦​ដួង បាត់​​ឱកាស​​បង្ហាញ​​មុខ​​ក្នុង​​ស្រុក ពេល​​បុណ្យ​​ចូល​​ឆ្នាំ ព្រោះ​​តែ​​ចេញ​​ទៅ​​..

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ គេសង្កេតឃើញថា មានតារាខ្មែរល្បីៗជាច្រើនដួង បាននាំគ្នា​ចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាខេត្តសៀមរាប និងកម្មវិធីប្រគំតន្រ្តីតាមបណ្ដាខេត្តនានាជាច្រើនទៀត ប៉ុន្តែផ្ទុយពីនេះ ក៏មានតារាល្បីជាច្រើនដួង នាំគ្នាចេញទៅសម្ដែងនៅក្រៅប្រទេស​ ដោយមានអ្នកខ្លះ ​សុខចិត្តចោលលុយធំ តាមកម្មវិធី ហើយធ្វើដំណើរកំសាន្តបែបគ្រួសារទៅវិញ។ ក្នុងនោះមានតារាចម្រៀង តារាសម្ដែង​ ពិធីការិនី ៦ដួង ដែលលេចធ្លោរជាងគេ បានសម្រេចចិត្តចេញទៅកម្សាន្ត នៅក្រៅប្រទេស ​ដើម្បីឲ្យបង្កើនបរិយាកាសកាន់តែសប្បាយរីករាយ និងបង្កើតអនុស្សារីយ៍ជាមួយគ្នា។ តារាខ្មែរទាំងនោះរួមមាន៖

​តារាចម្រៀង សុន ស្រីពេជ្រ ៖ តារាចម្រៀងស្រីស្រគត់ស្រគំរូបនេះ បានចាកចេញពីប្រទេសកម្ពុជា តាំងពីចុងខែមីនា រួចបន្តការសម្ដែងលើទឹកដីអូស្ត្រាលី រហូតមកដល់ពេលនេះ ហើយនាងនឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅចុងខែមេសា​ ។ នេះជាលើកដំបូងសម្រាប សុន ស្រីពេជ្រ ដែលបានធ្វើការចេញទៅសម្ដែង នៅក្រៅប្រទេស ក្នុងកំឡុងរដូវកាលចូលឆ្នាំថ្មី ព្រោះរាល់ឆ្នាំ នាងតែចូលឆ្នាំជាមួយក្រុមគ្រួសារ ​។

​តារាចម្រៀង ផន ស្រីខួច ៖ តារាចម្រៀងស្រីសំឡេងបែបប្រពៃណី តែចូលចិត្តលេងខ្លួនស៊ិចស៊ីរូបនេះ បាន​ចាកចេញរួមគ្នានឹង កញ្ញា សុន ស្រីពេជ្រ ហើយក៏ហាក់សប្បាយរីករាយ ជាមួយនឹងការសម្ដែង​​នៅក្រៅប្រទេស បើទោះបីនាង មិនបានចូលរួមព្រឹតិការណ៍នានា នៅក្នុងប្រទេសក៏ដោយ។

តារាចម្រៀង កំប្លែង និងសម្ដែង​ លោក រ៉ូលីន៖ កំពុងតែសប្បាយកើបលុយ លើទឹកដីបារាំងយ៉ាងក្រាស់ក្រែល។ រ៉ូលីនបានចាកចេញពីប្រទេស កាលពីចុងខែបីដូចគ្នានឹង សុន ស្រីពេជ្រ តែប្រទេសខុសគ្នា ការសម្ដែងរបស់រ៉ូលីន ទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់ ក្នុងរដូវកាលនេះ ព្រោះរូលីនមានសមត្ថភាពខ្ពស់ និងគួរឲ្យចូលចិត្ត ។

អ្នកនាង សុខ ចាន់ធីតា ហៅកាតុ ៖ កាតុ និង រ៉ូលីន ស្ទើរតែក្លាយជាស្រមោល អន្ទោលតាមប្រាណទៅហើយ ព្រោះទីណាមានកាតុ ទីនោះក៏មានរ៉ូលីន អ្នកទាំងពីរ​សម្ដែងចូលគ្នា បានល្អឥតខ្ចោះ ពិសេសនឹងមានការផ្ទុះសំណើច ពីសំណាក់ការកំប្លុកកំប្លែងរបស់ពួកគេទាំងពីរ ។

​អ្នកនាង គង់ សុជាតិ និងស្វាមី ជា វិបុល ៖ ពីធីការិនី ដែលមានសំនួនវោហាស័ព្ទ និងអត្តចរឹកល្អរូបនេះ បាននាំស្វាមីជាទីស្រឡាញ់អ្នកនាំង ធ្វើដំណើរកំសាន្ត នៅលើទឹកដីប្រទេសបារាំងដូចគ្នា ទៅនឹងការធ្វើដំណើរ របស់កាតុ និង រ៉ូលីន ខុសគ្នាត្រងថា កាតុ និងរ៉ូលីន ទៅបានលុយ រីឯអ្នកនាង សុជាតិ និងស្វាមីទៅអស់លុយ ព្រោះអ្នកទាំងពីទៅធ្វើដំណើរកំសាន្ត លើទឹកដីអឺរ៉ុប គឺចំណាយលុយផ្ទាល់ខ្លួន មិនមែនទៅយកលុយមកវិញទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មិនមែនបញ្ហាសម្រាប់អ្នកនាង គង់ សុជាតិឡើយ ព្រោះ​នាងនិងស្វាមី រកចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង