CamNews

ព័ត៌មានជាតិ 

Update: អគ្គិភ័យ ដែលឆាបឆេះតូបលក់ដូររបស់ពលរដ្ឋខ្មែរក្នុងផ្សាររ៉ុងគ្លឿ ត្រូវបាន...

(បន្ទាយមានជ័យ)៖ មកដល់ម៉ោង ៩៖៥៨នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ អគ្គិភ័យដែលឆាបឆេះតូបលក់ដូររបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងផ្សាររ៉ុងគ្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ស្ថិតនៅជាប់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវបានអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញទាំងស្រុងហើយ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះបំផ្លាញតូបលក់ដូរនៅជួរអក្សរស៊ីអស់ចំនួនពីរតូប។ ដោយទំហំ នៃការខូចខាតទំនិញលក់ដូរវិញ នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានឆាប់ឆេះឡើងនៅម៉ោងប្រមាណ ៩៖១៥នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ។ ក្រោយការឆាបឆេះទាំងអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានអន្តរាគមន៍ភ្លាមៗផងដែរ។

បើទោះបីជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីមូលហេតុផ្តើមឲ្យមានអគ្គិភ័យនៅឡើយទេ តែមានការសន្និដ្ឋានថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង និង អាចបណ្តាលមកពីភ្លើងធូប។ អគ្គិភ័យនេះ ជាការឆាបឆេះលើកទី៤ហើយនៅក្នុងផ្សាររ៉ុងគ្លឿ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

Tags: Local news Phnom Penh