CamNews

តារា 

មើលចិត្តគ្នាយូរគួរសម ទីបំផុត នាង Namwan សម្រេចចិត្តដឹកដៃសង្សារចូលរោងការ!!

ថៃ ៖ ការសម្រេចចិត្តជ្រើសរើសគូជីវីតមិនមែនជារឿងងាយប៉ុន្មាននោះទេ ព្រោះពាក្យចាស់តែងនិយាយថា ធ្វើស្រែខុសម្តងអាចចាំរដូវក្រោយ ប៉ុន្តែបើរើសគូជីវីតមិនត្រូវ នឹងខុសអស់មួយជីវីត ។ 

ជាក់ស្តែងយើងក្រលេកមកមើលជីវីតឯកជនរបស់ម្ចាស់ពានជ័យលាភី ក្នុងកម្មវិធី The Face Thailand Season 2 គឺនាង Namwan Raknapak Wongtanatat ដែលសិក្សាស្វែងយល់ចិត្តគ្នាជាមួយនិងមិត្តប្រុសអស់រយៈពេលប្រហែលជាជាង ៥ ឆ្នាំ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

មុននឹងសម្រេចចិត្តរៀបការ តារាស្រីរូបនេះបានថ្លែងនៅក្នុងពិធីមង្គលការរបស់ខ្លួនថា នាងនិងស្វាមីបានស្វែងយល់ចិត្តគ្នាយ៉ាងយូរគួរសម ទើបមានថ្ងៃនេះ ។ 

ជាការពិតណាស់ ក្តីសុខបំផុតគឺការរៀបការជាមួយនិងមនុស្សដែលយើងស្រលាញ់​ ហើយគេក៏ស្រលាញ់យើងតបវិញ ។

គួរបញ្ជាក់ឲ្យដឹងថា តារាថៃរូបនេះបានសម្រេចចិត្តចូលរោងការជាមួយនិងមិត្តប្រុសរបស់នាង កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះ ៕












ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar