CamNews

ព័ត៌មានជាតិ 

ទាហាន​ឈុតខ្មៅ​ថៃ បាញ់​ប្រជា​ពលរដ្ឋ​ខ្មែរ ៤នាក់​ឲ្យរង​របួស ខណៈ​ឆ្លងដែន​ចូល​ទៅកាប់​ឈើ​ខុស​ច្បាប់

ព្រះវិហារ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់របួសធ្ងន់ស្រាល ដោយទាហាន ឈុតខ្មៅថៃបាញ់ ខណៈពួកគាត់ឆ្លងដែន ចូលទៅកាប់ឈើខុសច្បាប់ ក្នុងទឹកដីថៃ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ថា ហេតុការណ៍ខាងលើកើតឡើង កាលពីថ្ងៃទី១៨ ម្សិលមិញ នៅជិតច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ។

ប្រភពដដែលបន្តថា ប្រជាពលរដ្ឋខ្មែរដែលមានគ្នា ៨នាក់ បានឆ្លងដែនចូលកាប់ឈើខុសច្បាប់ ហើយក៏ត្រូវទាហានឈុតខ្មៅថៃបាញ់ រត់ចែកជើងគ្នាយ៉ាងរប៉ាយរប៉ាតពេញព្រៃ ហើយក្នុងនោះមាន ១ម្នាក់របួសធ្ងន់ និង ៣នាក់របួសស្រាល ខណៈ ៤នាក់ផ្សេងទៀត រត់រួចខ្លួនដោយសុវត្ថិភាព។

យ៉ាងណាប្រភពព័ត៌មាន មិនបានបញ្ជាក់ពីអត្តសញ្ញារបស់ពលរដ្ឋ រងគ្រោះខាងលើនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ