CamNews

ព័ត៌មានជាតិ 

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅ ពីបទជួញដូរគ្រឿងញៀន និងប្រាក់ដុល្លារក្លែងក្លាយ

(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងចាយប្រាក់ដុល្លារ ក្លែងក្លាយ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានឲ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លូននេះឈ្មោះ ជ័យ សេង ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ។

លោកបន្ដ ការឃាត់ខ្លូននេះធ្វើឡើង ខណៈពេលជនសង្ស័យ យកក្រដាសប្រាក់ប្រភេទ១០០ដុល្លារ (លុយសែន) ទៅដូរនៅកន្លែងដូរ លុយមួយ ក្រោយមកកម្លាំងរបស់លោកបានធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនប្រភេទ ម៉ាទឹកកក៦កញ្ចប់ មានទម្ងន់១៤,៤៤ ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ទែម៉ូម៉ែត្រសម្រាប់ប្រើប្រាស់គ្រឿងញៀន១ និងក្រដាសប្រាក់ដុល្លារ ក្លែងក្លាយ១០០សន្លឹក ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លូនទៅការិយាល័យបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh