CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ដ៏ត្រជាក់ និង ប្លែកភ្នែក រមណីយដ្ឋាន ភ្នំយ៉ាត

ភ្នំយ៉ាត ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត   ដែល​ជា​វត្ត​ចាស់​ សាង​សង់​ជា​រាង
​វត្ត​កូឡា មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ តាម​ផ្លូវ​ជាតិ​លេខ​១០។​

ភ្នំ​យ៉ាត​ ជា​តំបន់ទេសចរណ៍  ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​ សំរាប់​អ្នក​ដែល​រស់ ​នៅ
​ក្រុង​ប៉ៃលិន និង​ អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ។​ ជា​ពិសេស​ជា​តំបន់   ​ដែលមាន​រ៉ែ​ត្បូង​ច្រើន
​ជាង​គេ​បង្អស់​នៅ​ក្នុង​ ក្រុង​ប៉ៃ​លិន។

ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកកំសាន្ត  នៅភ្នំយ៉ាត  តែងតែចូលមកធ្វើការបួងសួងសុំ
សេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត និង បន្តឡើងទៅលើភ្នំ ដើម្បីគយគន់ទេសភាព
និង ស្របយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ពីលើកំពូលភ្នំ៕

សូមទស្សនា រូបភាពខាងក្រោម!!!


Tags: Travel Phnom Yat Resort Pailin Cambodia