ភ្នំពេញ ៖ និស្សិតឆ្នាំទី៣ ជំនាន់ទី២ នៅ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ឈ្មោះណុប ប៊ុនធឿន ត្រូវបានគេអះអាងថា យកកាំបិតអារកខ្លួន ឯងបញ្ចប់ជីវិត ស្ថិតក្នុងផ្ទះជួលលេខ៩៦ ផ្លូវ លេខ២០២ ក្រុមទី១៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០និង ៤០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ នៃការបញ្ចប់ជីវិតរបស់ខ្លួនខាងលើនេះ នៅ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចជំនាញ នៅឡើយទេ ដោយបច្ចុប្បន្នកំពុងចុះទៅធ្វើការសួរនាំ ដើម្បីរកមូលហេតុពិត ។
ជនរងគ្រោះ ត្រូវបានគេដឹងថា មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង ហើយបច្ចុប្បន្នមកស្នាក់នៅជាមួយមិត្ដភក្ដិក្នុងផ្ទះជួល ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល