បន្ទាប់ពីទទួលបានអ្នកពេញនិយមគាំទ្រ រឺ Fan ចំនួនរហូតដល់ 10 លាននាក់នៅលើគេហ
ទំព័រ Facebook អ្នកតាមដាននៅលើ Youtube មួយពាន់លានដង (viewer) ។ តារាចំរៀងដ៏
ល្បីឈ្មោះ Lady Gaga ទើបតែបានបំបែកឯកទក្តកម្មថ្មីនៅលើគេហទំព័រកំសាន្តមួយផ្សេង
ទៀតគឺ Twitter ដែលមានអ្នកតាមដាន (Follower) រហូតដល់ 10 លាននាក់ផងដែរ ។
តារាចំរៀងដ៏ល្បី និងសិចស៊ី Lady Gaga បាននិយាយកាលពីថ្ងៃទី 17 ឧសភា ម្សិលម៉ិញថា
នាងមិនដឹងថាត្រូវនិយាយអ្វីបន្ថែមទៀតទេ ដែលពួកនាងអាចធ្វើបាននូវកិច្ចការនេះ
ខ្ញុំស្រលាញ់អ្នករាល់គ្នា ។
អ្នកដែលស្ថិតនៅលំដាប់បន្ទាប់ពីនាង Lady Gaga នៅលើគេហទំព័រ Twitter គឺតារាចំរៀង
វ័យក្មេង Justin Bieber មានអ្នកតាមដាន(Follower) ចំនួន 9,7លាននាក់ បន្ទាប់មកគឺប្រធា
នាធិបតី សហរដ្ឋអាមេរិច លោក Barack Obama ចំនួន 8 លាននាក់ ។
កាលពីឆ្នាំទៅ Lady Gaga បំបែកឯកទក្តកម្មលើ Facebook ជាមួយចំនួនអ្នកគាំទ្ររហូតដល់
10 លាននាក់ បីខែក្រោយមក នាងក៏បានបំបែកឯកទក្តកម្មសាជាថ្មីលើ Youtube ដែល Clip
វីដេអូ របស់នាងទទួលបានអ្នកចូលមើលរហូតដល់ មួយពាន់លានដង ។
ដោយឡែកនៅដើមឆ្នាំនេះតារាចំរៀងវ័យក្មេង Justin Bieber បានដណ្តើមយកជ័យជំនះលើ
នាង Lady Gaga នូវចំនួនអ្នកចូលទស្សនា Clip វីដេអូ នៅលើគេហទំព័រ Youtube ដែលស្រប
ពេលជាមួយគ្នានឹងតារាចំរៀង rap ឈ្មោះ Eminem ទទួលបានការគាំទ្រច្រើនបំផុតនៅលើ
គេហទំព័រ Facebook ៕
(ប្រភពពី LPX)
ដោយ៖ រដ្ឋា