CamNews

ព័ត៌មានជាតិ 

រឿងសោកនាដកម្ម កម្មករម្នាក់ត្រូវបានស្លាប់ក្នុងឡានលាយបេតុង

កាលពីម្សិលមិញ នៅម៉ោងប្រហែល ១១ ព្រឹក បុរសអាយុ ៣៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានទាញចូលក្នុងឧបករណ៍លាយបេតុង ខណៈកំពុងធ្វើការនៅកន្លែងសាងសង់មួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ជួន ស៊ុនលី ស្នងការរងនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ឌី បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរខណៈពេលធ្លាក់ចូលទៅក្នុងម៉ាស៊ីនលាយបេតុង។


លោកបាននិយាយថា "នៅពេលកំពុងធ្វើការជនរងគ្រោះ ត្រូវបានទាញចូលទៅក្នុងម៉ាស៊ីនលាយស៊ីម៉ង់ ហើយក្រឡុកគាត់នៅខាងក្នុង ដែលជាហេតុបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះ ក៏បានស្លាប់ភ្លាមៗនៅក្នុងឧបករណ៍លាយស៊ីម៉ង់នោះ"។

យោងតាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងថា ឧបទ្ទវហេតុនេះគឺ ដោយសារតែការធ្វេសប្រហែសរបស់ជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា សាកសពរបស់ជនរងគ្រោះត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅវត្តមួយ ហើយរងចាំរហូតដល់ក្រុមគ្រួសាររបស់គាត់មកទទួលយកទៅរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី ៕ 

ប្រែសម្រួល៖​ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news