CamNews

ព័ត៌មានជាតិ 

គូរឱ្យអាសូរ! ម្ដាយក្មេងប្រុស ដែលមានជម្ងឺទឹកដក់ក្នុងខួរក្បាល កំពុងដង្ហើយហៅរកជំនួយ

(ភ្នំពេញ)៖ ម្ដាយក្មេងប្រុសមានជង្ងឺ ទឹកដក់ក្នុងខួរក្បាល ដែលខ្វះខាតថវិកា ដើម្បីធ្វើការវះកាត់នោះ កំពុងដង្ហើយហៅរកជំនួយ ពីសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេស កាកបាទក្រហមកម្ពុជា។

ក្មេងប្រុសដែលមានជម្ងឺទឹកដក់ក្នុងខួរក្បាល មានឈ្មោះ ចិត្ត សុដា អាយុ៣ឆ្នាំ៨ខែ មានទម្ងន់៤៥គីឡួ ចំណែកលលាក្បាលធំ ជាងខ្លួនទៅទៀត។​

លោក ឌី រ័ត្នខេមរុណ  អភិបាលរងខណ្ឌមានជ័យ បាន និងកំពុងផ្តួចផ្ដើមគំនិតក្នុងការដង្ហើយហៅរកជំនួយ ដើម្បីបានថវិកាក្នុងការ វះកាត់ក្មេងរងគ្រោះរូបនេះ។ គ្រួសាររបស់ក្មេងប្រុសគួរឲ្យអាណិតរូបនេះ រស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news