CamNews

កំសាន្ត 

មិននឹកស្មានថា តារាល្បីៗទាំងនេះ ជាមិត្ដស្និទ្ធស្នាលនឹងគ្នាសោះ!

លោកអ្នកប្រាកដជាធ្លាប់បានទស្សនាខ្សែភាពយន្ដភាគថៃ ដែលតួសម្ដែងខ្លះដើរតួជាសត្រូវនឹងគ្នា ហើយពេលខ្លះ យើងអាចមានការខឹងសម្បារចំពោះតួកាចជាដើម ។ ប៉ុន្ដែតាមការពិតជីវិតក្រៅឆាក តារាទាំងនោះ គឺជាមិត្ដភក្ដិស្និទ្ធស្នាលនឹងគ្នា ។ ចង់ដឹងថា យ៉ាងណានោះ សូមមកមើលកម្រងរូបភាពនៃតារាថៃល្បីៗទាំងនោះ ដូចខាងក្រោម៖

Margie Rasri, Kimmy Kimberley, និង Yaya Urassaya



Margie Rasri, Kimmy Kimberley និង Yaya Urassaya  ធ្លាប់បានសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដរឿង “4 Huajai Haeng Khon Kao” កាលពីឆ្នាំ ២០១០ ។ ពួកគេបានក្លាយជាមិត្ដភក្ដិល្អនឹងគ្នា ហើយតែងផ្ដល់ការគាំទ្រដល់គ្នានិងគ្នា ។

Great Warintorn, Boy Pakorn, Alek Teeradetch និង James Jirayu



Great Warintorn, Boy Pakorn, Alek Teeradetch និង James Jirayu គឺជាកំពូលតារាសម្ដែងប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ម្យ៉ាងទៀត ពួកគេ ជាមិត្ដស្និទ្ធស្នាលនឹងគ្នា ។

Bua Nalinthip, Bella Ranee, Preem Ranida, Mo Monchanok, និង Preaw Tussaneeya



តារាស្រីថៃដ៏ស្រស់ស្អាតទាំងនេះ គឺជាមិត្ដភក្ដិស្និទ្ធស្នាលនឹងគ្នា ហើយពួកគេធ្វើការក្នុងទ្រនុំតែមួយគឺទីភ្នាក់ងារមួយឈ្មោះ ‘Hubsub’ ។

Taew Natapohn, Mew Nittha, Mint Chalida, Toey Jarinporn, និង Matt Peranee



Matt Peranee, Mint Chalida, Mew Nittha, Taew Natapohn, និង Toey Jarinporn គឺជាមិត្ដភក្ដិស្និទ្ធស្នាលនឹងគ្នា ហើយក្រុមរបស់ពួកគេមានឈ្មោះថា ‘Furby’ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate