CamNews

ព័ត៌មានជាតិ 

បុរសរំលោភ ម្ដាយក្មេក អាយុ៨៧ឆ្នាំ សម្រេចបញ្ចប់ ជីវិតចងក នៅកន្លែង អាវុធហត្ថ

កំពង់ធំ ៖ បុរសសង្ស័យ នៅក្នុងករណីចាប់ រំលោភម្ដាយក្មេក ដែលមានអាយុ រហូតដល់ ៨៧ឆ្នាំ បានបញ្ចប់ជីវិត របស់ខ្លួនចងកនៅទី បញ្ជាការដ្ឋាន អាវុធហត្ថ ខេត្ដកំពង់ធំ កាលពី ព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នេះ ក្រោយពីត្រូវបាន កម្លាំងអាវុធហត្ថចាប់ ខ្លួន ហើយត្រៀម បញ្ជូនខ្លួន ទៅកាន់ តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។

សម្រាប់អំពើអត្ដឃាតចងកសម្លាប់ខ្លួន របស់ជនសង្ស័យខាងលើនេះ មិនទាន់អាច ស្វែងរកការ បញ្ជាក់ ពីមន្ដ្រីអាវុធហត្ថ ក៏ដូច ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ ធំបាននៅឡើយទេ នៅព្រឹកថ្ងៃ ដដែល នេះ ដើម្បីចង់ដឹងអំពីមូលហេតុពិតប្រាកដ ក៏ដូច ជាសកម្មភាពនៃអំពើអត្ដឃាតមួយនេះ ។

យោងតាមប្រភពព័ត៌មានពីខេត្ដកំពង់ធំ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៥នេះ មានការភ្ញាក់ផ្អើលនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ដកំពង់ធំ បន្ទាប់ ពីជននេះបានចងក នៅក្នុងមន្ទីរ ឃុំឃាំង ប៉ុន្ដែ ពេលអ្នកកាសែតចុះទៅយកព័ត៌មាន និងសួរ ពីមូលហេតុនោះ មិនត្រូវបានអនុញ្ញាតឱ្យ ចូលនិងផ្ដល់ព័ត៌មាននោះទេ ។

សូមបញ្ជាក់ថា ជនសង្ស័យកុយ ផល អាយុ៤០ឆ្នាំ បានចាប់រំលោភម្ដាយក្មេក ដែល មានវ័យ៨៧ឆ្នាំ រហូតបានសម្រេច កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិ តាប៉ុក ឃុំឈូកខ្សាច់ ស្រុក បារាយណ៍ ខេត្ដ កំពង់ធំ ហើយត្រូវបានចាប់ខ្លួនពីសំណាក់ កម្លាំងកងរាជអាវុធហត្ថស្រុកបារាណ៍ នៅ ក្រោយពេលកើតហេតុ ។

ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថ ស្រុកបារាយណ៍បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ដ ដើម្បីបន្ដការសួរនិងបញ្ជូន ទៅកាន់តុលាការ ប៉ុន្ដែអកុសលជននេះបាន សម្រេចបញ្ចប់ ជីវិតរបស់ខ្លួនតែម្ដង ។

មន្ដ្រីអាវុធហត្ថស្រុកបារាយណ៍បានឱ្យ ដឹងថា ដោយសារតែមានអាការៈស្រវឹងខ្លាំង បានជំរុញឱ្យជន សង្ស័យរូបនេះ ប្រព្រឹត្ដសកម្ម ភាព ដ៏ថោកទាបចាប់រំលោភម្ដាយក្មេកដែល មានវ័យចាស់ជរាយ៉ាងដូច្នេះ ។

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល


Tags: Social News Cambodia kompong Chnang