CamNews

តារា 

ទីបំផុតតារាល្បីម្នាក់ ទទួលបានកូនប្រុសដំបូង សមដូចបំណង

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិចិនម្នាក់ឈ្មោះថា លោក Lai Lok yi ដែលត្រូវបានគេដឹងថា ភរិយារបស់លោកបានបង្កើតកូនប្រុសម្នាក់ សមដូចបំណងលោក ហើយពេលនេះគេមានអាយុ ១ ខែហើយ ។ នេះបើយោងតាមការចុះផ្សាយវេបសាយ jaynestars ។ 

លោក Lai Lok yi ដែលតារាភាគយន្តរូបនេះក៏បានបង្ហើបថា លោកនឹងឆ្លៀតឱកាស ដើម្បីឈប់សម្រាកនៅជាមួយកូនប្រុស ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ 


ជាងនេះទៅទៀត តារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហោះវីដេអូជាផ្លូវការ ព្រមទាំងប្រកាសថា​ ខ្លួនបានរកឃើញឈ្មោះដាក់ឲ្យកូនប្រុសហើយ ។ ឈ្មោះដែលតួប្រុសក្នុងរឿង My Unfair Lady <不懂撒嬌的女人> ដាក់ឲ្យកូនប្រុសរបស់ខ្លួនគឺមានឈ្មោះថា Lai-siu Chun-kai ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ jaynestars 


Tags: Lai Lok yi