ខាងក្រោមនេះ គឺជាតាស្រីថៃវ័យក្មេង ដែលមានសម្រស់ស្អាតគួរគយគន់ ទាំង ៥ រូបប្រចាំនៅស្ថានីយ៍ទូរទស្សន៍ GMM TV ។
កញ្ញា Mook Worranit
តាមរយៈទេពកោសល្យសម្ដែងរបស់នាង កញ្ញា Mook Worranit បានក្លាយជាតារាស្រីថៃដ៏មានប្រជាប្រិយភាពបំផុត ប្រចាំស្ថានីយ៍ទូរទស្សន៍ GMM TV ។ ខ្សែភាពយន្ដភាគថ្មីរបស់នាងរឿង “Oh! My Boss” ដែលសម្ដែងរួមជាមួយនឹងលោក Luke Ishikawa កំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ GMM25 ។ នៅក្នុងជីវិតពិត Mook Worranit មានអាយុ ២៤ ឆ្នាំ និងមានស្នេហាជាមួយនឹងតារាប្រុសរូបសង្ហាប្រចាំ BL ម្នាក់គឺលោក Max Nattapol អាយុ ២៦ ឆ្នាំ ។
កញ្ញា Namtan Tipnaree
ឈានដល់អាយុ ២៥ ឆ្នាំ ក្នុងពេលឆាប់ៗនេះ កញ្ញា Namtan Tipnaree គឺជាតារាស្រីដ៏មានប្រជាប្រិយភាពប្រចាំទូរទស្សន៍ GMM TV ។ នាងមានទេពកោសល្យខ្លាំងណាស់ និងសម្ដែងបានល្អមែនទែន សម្រាប់តួអង្គរបស់នាងជាកូនភ្លោះ នៅក្នុងខ្សែភាពយន្ដរឿង “Who Are You?” ។ នៅឆ្នាំនេះ នាងនឹងមានខ្សែភាពយន្ដខ្នាតខ្លីដើម្បីថតចំនួនពីររឿង គឺរឿង “The Player” និងរឿង “Drag, I Love You” ។
កញ្ញា Prim Chanikan
កញ្ញា Prim Chanikan អាយុ ១៧ ឆ្នាំ គឺជាតារាស្រីកូនក្មេងម្នាក់ និងបានបម្រើការនៅក្នុងវីស័យសិល្បៈកម្សាន្ដ ជាច្រើនឆ្នាំមកហើយ ។
នៅក្នុងឆ្នាំ ២០១៨ តារាស្រីរូបនេះ សម្ដែងជាកូនស្រីរបស់ Prang Kannarun នៅក្នុងខ្សែភាពយន្ដរឿង “Buppesunnivas” ។ នៅឆ្នាំនេះ នាងនឹងមានភាពយន្ដខ្នាតខ្លីដើម្បីថតគឺរឿង “F4 Thailand: Boys Over Flowers” ។
កញ្ញា Tu Tontawan
កញ្ញា Tu Tontawan អាយុ ២០ ឆ្នាំ គឺជាតារាស្រីថ្មីមួយរូបប្រចាំ នៅស្ថានីយ៍ទូរទស្សន៍ GMM TV ។ នាងនឹងសម្ដែងជាតួឯកស្រីជាលើកដំបូង នៅក្នុងខ្សែភាពយន្ដ “F4 Thailand: Boys Over Flowers” ។ បើទោះជានាងមិនធ្លាប់សម្ដែងជាតួឯកក្ដី ប៉ុន្ដែ Instagram ផ្លូវការរបស់នាង មានអ្នក Follow រហូតដល់ 443,359 នាក់ ។
កញ្ញា Fah Yongwaree
តារាស្រីវ័យ ២២ ឆ្នាំរូបនេះ សម្ដែងជាតួស្រីដំបូង នៅក្នុងខ្សែភាពយន្ដ ឆ្នាំ ២០១៧ គឺរឿង “Petch Klang Fai” ដែលលោក Mai Warit និងកញ្ញា Mew Nittha សម្ដែងជាតួឯក ។ បច្ចុប្បន្ន នាងបានក្លាយជា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពបំផុត ប្រចាំស្ថានីយ៍ទូរទស្សន៍ GMM TV ។ មិនតែប៉ុណ្ណោះ នាងក៏ជាតួសម្ដែងមួយរូបផងដែរ នៅក្នុងខ្សែភាពយន្ដខ្នាតខ្លីថតឡើងវិញគឺរឿង “F4 Thailand: Boys Over Flowers” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdates