CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះផ្សារអូរប្ញស្សី ខូចខាតអស់៥តូប (មានវីដេអូ)

(ភ្នំពេញ)៖ នៅម៉ោង ១១៖២០នាទីយប់ អគ្គិភ័យដែលបានឆាបឆេះផ្សារអូរប្ញស្សី ត្រូវបានបាញ់ពន្លត់ទាំងស្រុងហើយ។

បើតាមលោក នេត វណ្ណថា ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកអគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យបានឆេះអស់ចំនួន៥ ហើយមូលហេតុនៃការឆាបឆេះនេះ អាចមកពីតូបលក់បបរសាមចូក ស្ថិតនៅជាន់ផ្ទាល់ដី បែកខាងលិចផ្សារ។

ចំណែករថយន្តពន្លត់អគ្គិភ័យជិត២០គ្រឿង បានចេញមកអន្តរាគមន៍ ហើយនៅខណៈពេលភ្លើងបានរលត់ទាំងស្រុងហើយ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល​


Tags: Social News Cambodia PP