ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ត្រូវបាន នគរបាលស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចាប់ខ្លួន ក្រោយពីរូប គេបានស៊ីដាច់ម៉ូតូមិត្ដ ភក្ដិមួយគ្រឿង នៅពេលដែលកំពុងផឹកស៊ី ហើយសុំខ្ចីជិះទៅខ្ចីលុយពីគេ កាលពី ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះរស់ សំណាង អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំកើតហេតុ បានសុំខ្ចីម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ លាយស ពីជនរងគ្រោះឈ្មោះគង់ ធារ៉ា អាយុ២៨ឆ្នាំ ពេលកំពុងផឹកស៊ីជាមួយគ្នា រួចយកទៅ ដោយមិន ត្រឡប់មកវិញ ។ ភ្លាមៗនោះ ជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ច ហើយធ្វើការឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមនីតិវិធី ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល