CamNews

ព័ត៌មានជាតិ 

ស្រ្តីអ្នករៀបចំកម្មវិធី នៅស្ថានីយទូរទស្សន៏ CTN បើករថយន្ត បុកចូលផ្ទះ សំណាក់កោះមាស

ភ្នំពេញ : អ្នកស្រី ចាន់ បូនិច អ្នករៀបចំកម្មវិធី នៅស្ថានីយទូរទស្សន៏ CTN បានបើករថយន្ត ម៉ាក តូយូតាព្រុស ពណ៌សស្លាកលេខ ភ្នំពេញ ២AE-១៣០៨ បុកចូលផ្ទះសំណាក់ កោះមាស ស្ថិតនៅក្បែរស្ពាន អាកាសស្ទឹង មានជ៏យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោង ១២និង៣៥នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥។

អ្នកស្រី ចាន់ បូនិច បាននិយាយថា ពេលកើតហេតុគាត់រួមនិងកូនប្រុសម្នាក់បានធ្វើដំណើរ តាមរថយន្ត មកពី រៀបចំកម្មវីធីមួយនៅក្រុងប៉ោយប៉ែត ឆ្ពោះមកផ្ទះវិញ ដោយធ្វើដំណើរតាមស្ពាន អាកាសស្ទឹងមាន ជ័យក្នុង ទិសដៅពីកើតទៅលិច លុះបើកចុះស្ពានគាត់ ងោកមួយភាំង ស្រាប់បើកភ្នែក ឃើញរថយន្តរបស់គាត់បានបុកចូលផ្ទះសំណាក់គេបាត់ទៅហើយ តែសំណាល្អគាត់និងកូនពុំមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាត រថយន្ត១គ្រឿងម៉ាកLuxusពណ៌ស របស់ភ្ញៀវដែលចូលសំរាកក្នុងផ្ទះសំណាក់ និងផ្ទះដំណាក់ ខូចខាតទ្វារខាងមុខនិងជញ្ចាំង តែប៉ុណ្ណោះ។

ក្រោយមកខាងរថយន្តបង្ក បានហៅ ខាង insurance មកចរចារសងសំណងដល់ខាងខូចខាតដើម្បីបញ្ចប់រឿង។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP