CamNews

ព័ត៌មានជាតិ 

ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឲ្យបុរសម្នាក់ ក្លាយជាអ្នកទោស ដោយសារកាប់សម្លាប់ ជនរងគ្រោះយ៉ាងព្រៃផ្សៃ

កំពត ៖ ជនសង្ស័យជាឃាតក ត្រូវបានកម្លាំងនគរបាល មូលដ្ឋាន ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព កាប់សម្លាប់ ជនរងគ្រោះពីរនាក់ឪពុក និងកូន បណ្តាលឲ្យស្លាប់ និងរបួស កាលពីម៉ោង៧ព្រឹកថ្ងៃទី២៦ ខែ វិច្ឆកា ឆ្នាំ២០១៥ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះតឹប ហៀង ភេទប្រុស អាយុ៤៣ឆ្នាំ ។ រីឯ ជនរងគ្រោះជាឪពុក ឈ្មោះផង ស៊ន អាយុ៦១ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងកូនស្រី ឈ្មោះប៉ុន គឹមលាន អាយុ១៥ឆ្នាំ (រងរបួសធ្ងន់), ទាំងអស់គ្នា រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

មន្ត្រីនគរបាលដដែលបន្តថា មូលហេតុដែលនាំឲ្យជនសង្ស័យ ប្រព្រឹត្តកាប់សម្លាប់ ទៅលើជនរងគ្រោះឪពុក និង កូនយ៉ាងព្រៃផ្សៃដូច្នេះ គឺមកពីប្រច័ន្ធប្រពន្ធខ្លួន ជាមួយជនរងគ្រោះជាឪពុក ទើបធ្វើឲ្យជនសង្ស័យ កើតចិត្ត ក្តៅក្រហាយ បានទាញកាំបិតកាត់ស្មៅ ចេញពីផ្ទះ សំដៅទៅផ្ទះជនរងគ្រោះ ក៏ធ្វើសកម្មភាព កាប់សម្លាប់ បែបនេះតែម្តងទៅ ដែលបណ្តាលឲ្យជនរងគ្រោះជាឪពុកស្លាប់ ភ្លាមនៅនឹងកន្លែងកើតហេតុក្នុងផ្ទះ រីឯកូន បានរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកយកទៅព្យាបាល នៅប្រទេសវៀត ណាមភ្លាមផងដែរ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តថា  ករណីខាងលើនេះ ជាករណីឃាតកម្មគិតទុកជាមុន ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនទុក នៅឯការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីកសាង សំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kamport