CamNews

តារា 

សុខ សីឡាលីន រំភើបស្ទើរតែចង់បាក់ចង្កេះ ពេលឃើញនំខួបកំណើតមានរូបតាឥសី

(ភ្នំពេញ)៖ តារាចម្រៀងស្រី សុខ សីឡាលីន ត្រូវបានមហាជនដឹងថា នាងបានចូលជ្រកកោន ក្នុងទ្រនំហង្សមាស ដ៏ធំស្កឹមស្កៃ ហើយបច្ចុប្បន្ន​ ក៏ជាតារាចម្រៀង​សម្បូរការងារច្រៀង​ខាងក្រៅច្រើន ស្ទើរតែរកពេលសំរាកគ្មាន។ ម្យ៉ាងទៀត សុខ សីឡាលីន ក៏ជាតារាចម្រៀង ដែលមានមុខចេញច្រៀង នៅក្រៅប្រទេស​ញឹកញាប់ផងដែរ ព្រោះ​ជាតារាចម្រៀង តំណាងឲ្យក្រសួងទេសចរណ៍ របស់ប្រទេសកម្ពុជា​។

ថ្មីៗនេះ កញ្ញា សុខ សីឡាលីន ដែលត្រូវគេស្គាល់ថា ជាអតីតគូស្នេហ៍របស់លោក អ៊ុក មិនណារិទ្ធ ប្រធានក្រុមតន្រ្តីចចកសមុទ្រ បានមិត្តភក្តិប្រារព្ធពិធីខួបកំណើតរឲ្យនាង ប៉ុន្តែអ្វីដែលនាងភ្ញាក់ផ្អើល គឺនំខួបកំណើត បែរជាមានរូបតាឥសីទៅវិញ។

កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀង មានសំនៀងជាភាសាអង់គ្លេសបានល្អ សុខ សីឡាលីន ​ត្រូវមិត្តភក្តិ​ធ្វើឲ្យ យ៉ាងភ្ញាក់ផ្អើល​ ព្រោះថ្ងៃខួបកំណើតនាង បានទទួលនំខួបកំណើត ដ៏អស្ចារ្យមួយ គឺមានរូបឥសី ធ្វើឲ្យនាងរំភើបចង់បាក់ចង្កេះ ព្រោះនំកំប្លែងពេក។

សុខ សីឡាលីន ​និយាយថា «ការ Surprised មួយនេះខ្ញុំ បាក់ចង្កេះខ្ញុំហ្មង អត់ដឹងមែន ទាល់តែឃើញនំខេក រូបឥសី បានដឹង អូយ​! ខ្លាំងមែន ហើយឡើងហួសចិត្ត​មួយទំហឹង ! អរគុណ បងសិទ្ធ បងហ្គេត បងប្រពៃ សឹង្ហ តុលា សិលា នេត្រ ណេ ប៊ីល ម៉ាលីន ណែត បងឡា ...អ្នកទាំងអស់គ្នា ធ្វើស៊ីឡើងទំនង ហាហា thanks u bro and sis love you all!»។

នេះជានំខួបកំណើតប្លែកបំផុត សម្រាប់អ្នកសិល្បៈ ព្រោះកន្លងមកខួបកំណើត អ្នកសិល្បៈភាគច្រើន មានរូបដើមទ្រូង​ ​និងរូបផ្សេងៗជាច្រើនទៀត ​ហើយសម្រាប់នាង សុខ សីឡាលីន បែរជាត្រូវជំនួសដោយរូបតាឥស៊ីទៅវិញ។ សុខ សីឡាលីន ហាក់ទទួលបានជោគជ័យ​ ក្នុងអាជីព​សិល្បៈយ៉ាងខ្លាំង ព្រោះនាងមានក្ដីស្រឡាញ់ដ៏កក់ក្ដៅមួយ ជាមួយលោក នូ ចំណាប់ កូនខ្មែរកាត់អាមេរិកកាំង ដ៏ស្រស់សង្ហា និងជាអ្នករ៉េបផ្ទាល់ខ្លួនរបស់នាងផងដែរ។

ក្រៅពីអ្នកនៅជុំវិញខ្លួន សុខ សីឡាលីន ក៏មានតារាល្បីៗដូចជា លោក ឆន សុវណ្ណរាជ និងតារាល្បីៗ ជាច្រើនដួងទៀត ក៏បានជូនពរនាង ក្នុងថ្ងៃខួបកំណើត​ផងដែរ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង