CamNews

កំសាន្ត 

វ៉ាវ! MV របស់ក្រុម BTS’s មួយនេះ មានអ្នកចូលមើលរហូត ៧០០ លានវ្យូ នៅលើបណ្ដាញយូធូប

MV បទ “IDOL” របស់ក្រុម BTS’s មានអ្នកចូលមើលរហូតជាង ៧០០ លានវ្យូ នៅលើបណ្ដាញយូធូប ។



គិតត្រឹមថ្ងៃទី ១៦ ខែកក្កដា វេលាម៉ោង ១១.៤៥ នាទីម៉ោងនៅប្រទេសកូរ៉េ វីដេអូចម្រៀងរបស់ក្រុម BTS ដែលមានចំណងជើងថា “IDOL” បានលោតដល់ជាង ៧០០ លានវ្យូ នៅបណ្ដាញយូធូប ដែលធ្វើឱ្យវីដេអូចម្រៀងរបស់ក្រុមនេះ ឈានដល់លំដាប់កំពូលតាមពីក្រោយបទចម្រៀង “DNA,” “Boy With Luv,” និង “Fake Love.”។



វីដេអូចម្រៀង ដែលមានចំណងជើងថា “IDOL” ត្រូវបានចេញជាផ្លូវការ នៅថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០១៨ មានន័យថា វាត្រូវប្រើពេល ១ឆ្នាំ ១០ ខែ និង ២១ ថ្ងៃដើម្បីវីដេអូចម្រៀងនេះ ឈានដល់ដំដាប់កំពូលបែបនេះ ។

សូមអបអរសាទរចំពោះក្រុម BTS!

សូមទស្សនាវីដេអូចម្រៀងបទ “IDOL” នៅក្នុងខាងក្រោមទាំងអស់គ្នា ៖




ប្រែសម្រួល៖ សារ៉ាត


ប្រភព៖ soompi