CamNews

តារា 

ផ្អែមល្ហែមដល់ហើយ ស៊ីន យូប៊ីន និង ខាត់ វៃហាំង នាំគ្នាទៅរ៉ូមេទិចនៅលើកោះ

ប្រិយមិត្តទាំងអស់ ច្បាស់ជាបានជ្រាបហើយថា តារាសម្ដែង ស្រីប្រុសមួយគូនេះ គឺ កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វៃហាំង ដែលជាដៃគូសម្ដែងដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ដៃគូសម្ដែងមួយគូនេះ បានបង្កភាពភ្ញាក់ផ្អើល ដល់ហ្វេនៗមិនស្ទើរទេ ក្រោយពីពួកគេទាំងពីរ បានលួចដឹកដៃគ្នា ទៅកសាងអនុស្សាវរីយ លើទឹកដីកោះរ៉ុង នៅខេត្តព្រះសីហនុ។

ក្នុងនោះដែរ យូប៊ីន និង វៃហាំង បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹក ក្នុងស្ទាយ៍សម្លៀកបំពាក់គូស្នេហ៍ និងថតរូបយ៉ាងស្និទ្ធស្នាល អមដោយទេសភាពស្រស់ត្រកាលលើកោះផងនោះ ពិតជាមើលទៅទាក់ទាញខ្លាំងណាស់។

ក្រោយឃើញរូបថតទាំងនោះភ្លាម ធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងអស់ពេញចិត្តណាស់ ព្រមទាំងសរសើរថា​ អ្នកទាំងពីរពិតជា មើលទៅស័ក្តិសមគ្នាណាស់៕