CamNews

ព័ត៌មានវីដេអូ 

ចិន៖ក្មេងស្រីម្នាក់ត្រូវចិញ្ចើមផ្លូវ "លេប" បាត់

 

ក្មេងស្រីម្នាក់ត្រូវបានសង្គ្រោះអោយរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ពីត្រូវបានចិញ្ចើមផ្លូវ "លេប"
ចូលទៅក្នុងដីនៅភាគខាងជើងប្រទេសចិន។
កាលពីថ្ងៃទី ២៤មេសាកន្លងទៅ កាមេរ៉ាសន្ដិសុខមួយថតបានសកម្មភាពទាំងអស់នៃហេតុ
ការណ៍នេះ បានបង្ហាញថា នៅពេលក្មេងស្រី(អាយុប្រហែលជាង ១០ឆ្នាំ) កំពុងដើរតាម
ចិញ្ចើមផ្លូវនៅក្រុង Xi'an ក៏ស្រាប់តែរណ្ដៅមរណៈមួយបានបង្ហាញខ្លួននៅក្រោមជើងរបស់
នាង។ ភ្លាមនោះក្មេងស្រីនេះក៏បានធ្លាក់ចូលទៅក្នុងរណ្ដៅតែម្ដង។ ប៉ុន្ដែសំណាងល្អ អ្នកបើក
បរម្នាក់បានប្រទះឃើញហេតុការណ៍នេះ ហើយក្រោយមក នាងក៏
បានរួចពីសេចក្ដីស្លាប់ ដោយមានក្រុមអ្នកជួយសង្គ្រោះមកទាន់ពេល។
ហេតុការណ៍ដូចៗគ្នានេះ ត្រូវបានគេដឹងថា បានកើតឡើងជាញឹកញាប់នៅក្នុងទៅក្រុង
ជាពិសេសគឺនៅត្រង់ចិញ្ចើមផ្លូវ ឬកណ្ដាលផ្លូវតែម្ដង។ ដូច្នេះអ្នកធ្វើដំណើរគួរតែមានការ
ប្រុងប្រយ័ត្នពេលដែលបានឃើញផ្លូវដែលនឹងត្រូវឆ្លងកាត់នោះមានសភាពមិនល្អ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC/YT

Tags: china street accident