CamNews

ព័ត៌មានជាតិ 

រថយន្ដ ហ៊ីយ៉ាន់ដាយ បុកម៉ូតូ ៣គ្រឿង ស្លាប់និង របួស៥នាក់ នៅលើផ្លូវជាតិលេខ៤

កំពង់ស្ពឺ ៖ រថយន្ដហ៊ីយ៉ាន់ដាយមួយ គ្រឿង បានព្រលះម៉ូតូ៣គ្រឿងលើនៅលើ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ លេខ៣៧-៣៩ ភូមិព្រៃផ្ដៅ ឃុំត្រញំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បណ្ដាលឱ្យអ្នក ធ្វើដំណើរ តាមម៉ូតូស្លាប់ និងរបួស៥នាក់កាល ពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ។

មន្ដ្រីអាវុធហត្ថស្រុកសំរោងទង បានឱ្យ ដឹងថា មុនពេលកើតហេតុ មានរថយន្ដហ៊ី យ៉ាន់ ដាយពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3C-5322 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត លុះ ពេលបើកទៅ ដល់ភូមិព្រៃផ្ដៅ បានបុកម៉ូតូ ៣គ្រឿងជាបន្ដបន្ទាប់ បណ្ដាលឱ្យអ្នកធ្វើ ដំណើរតាមផ្លូវ២នាក់ស្លាប់ និង៣នាក់ផ្សេង ទៀតរងរបួសធ្ងន់ស្រាល ។

តាមមន្ដ្រីអាវុធហត្ថ ម៉ូតូទាំង៣គ្រឿង រួមមានម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយស្ដ្រីម្នាក់ ឈ្មោះញ៉ាន លី អាយុ ២៤ឆ្នាំ រស់នៅភូមិអង្គនន់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ពេលកំពុងធ្វើ ដំណើរឆ្លងផ្លូវ ពីត្បូងទៅជើង ហើយស្ដ្រីរូប នេះរងរបួស ស្រាល ទី២ ម៉ូតូម៉ាកវ៉េវអេស ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1E-6001 បើកដោយ ស្ដ្រីម្នាក់ឈ្មោះរី សុភាព អាយុ២៦ឆ្នាំ រស់ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសធ្ងន់ ហើយអ្នកជិះ ពីក្រោយពីរនាក់ ម្នាក់ឈ្មោះ ជួប បូ ភេទស្រី អាយុ៥៤ឆ្នាំនិង ម្នាក់ទៀតឈ្មោអ៊ឹង សុភក្ដ្រ ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា ស្លាប់ ទាំងពីរ នាក់តែម្ដង ខណៈដែលជនរងគ្រោះ ឈប់នៅលើចិញ្ចើមផ្លូវ និងទី៣ ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើក ដោយបុរសម្នាក់ឈ្មោះង៉ែត វ៉ាន់ អាយុ២៤ ឆ្នាំ រស់នៅភូមិកាំងទ្រង់ ឃុំតានី ស្រុកអង្គ ជ័យ ខេត្ដកំពត រងរបួសធ្ងន់ ខណៈដែលជន រងគ្រោះ កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរបុករះជាបន្ដបន្ទាប់នេះ បណ្ដាលឱ្យខូចខាតម៉ូតូ ពីរគ្រឿងយ៉ាង ធ្ងន់ធ្ងរ ម៉ូតូមួយគ្រឿងទៀតស្រាលនិងរថយន្ដបង្កខូចខាតបន្ដិចបន្ដួចតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះទៅជួយអន្ដរាគមន៍ តាមរយៈ ការជួយដឹក បញ្ជូនជនរងគ្រោះ ដែល រងរបួស ធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពជនរង គ្រោះ សមត្ថកិច្ចបាន ទាក់ទងទៅក្រុមគ្រួសារ មកទទួលយក ធ្វើបុណ្យតាមប្រពៃណី ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបើកបររថយន្ដ នោះទេ ព្រោះក្រោយ កើតហេតុ បានបើកទ្វារ រត់គេចខ្លួនបាត់ ។

ទាំងម៉ូតូនិងរថយន្ដ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក រង់ចាំការដោះស្រាយបន្ដ ទៀត ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល



Tags: Social News Cambodia Kompong Spure