ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ៖
អ្នកនាង Ae Pornthip
តារាស្រីរូបនេះ បានរៀបការជាមួយនឹងតារាប្រុសដ៏ស្រស់សង្ហាគឺលោក Poh Nattawut និងមានកូនប្រុស ២ នាក់ ។ អ្នកនាងកើត នៅថ្ងៃ ២៣ ខែមេសា ឆ្នាំ ១៩៨០ ។
អ្នកនាង Benz Pornchita
តារាស្រីរូបនេះ បានរៀបការជាមួយនឹងតារាប្រុស Mick Baromvudh និងមានកូន ៣ នាក់។ Benz Pornchita កើតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៨០ ។
អ្នកនាង Cris Horwang
តារាស្រីដ៏ស្រស់ស្អាតអ្នកនាង Cris Horwang កើតនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៨០ ។ នៅឆ្នាំក្រោយនេះ អ្នកនាង នឹងមានខ្សែភាពយន្ដថ្មីរឿង “Mama Gogo” ដែលនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ GMM 25 ។
អ្នកនាង Cherry Khemupsorn
អ្នកនាង Cherry Khemupsorn កើតនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៨០ ។ អ្នកនាង បានឈប់សម្រាកពីការសម្ដែងជាច្រើនឆ្នាំមកហើយ ។
អ្នកនាង Pim Pimmada
តារាស្រី និងក៏ជាផលិតករខ្សែភាពយន្ដភាគអ្នកនាង Pim Pimmada កើតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៨០ ។
អ្នកនាង Nune Woranuch
តារាស្រីរូបនេះ កើតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ១៩៨០ ។ អ្នកនាង Nune Woranuch បានធ្វើការក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំមកហើយ ។
អ្នកនាង Aff Taksaorn
តារាស្រីដ៏ស្រស់ស្អាត អ្នកនាង Aff Taksorn បានត្រឡប់មកវិញជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Kor Kerd Mai Klai Klai Ter” នៅឆ្នាំនេះ ។ អ្នកនាង កើតនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ១៩៨០ ។
អ្នកនាង Jeab Pijitra
នៅឆ្នាំនេះ អ្នកនាង Jeab Pijitra បានទទួល Feedback ល្អៗ ពីទស្សនិកជនសម្រាប់ការសម្ដែងជាតួអង្គបែបកំណាច នៅក្នុងខ្សែភាពយន្ដ “Fah Mee Tawan” ។ អ្នកនាង កើតនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៨០ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate