CamNews

តារា 

តារា​ចម្រៀង​ ប៊ុន ចាន់​ថន ទទួល​មរណ​ភាព

តារា​ចម្រៀង​មនោ​សញ្ចេត​នា​អន្លង់​អន្លោច​លោក ប៊ុន ​ចាន់ថន ​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ជា​ច្រើន​មុខ​នោះ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ ក្នុង​វ័យ​៥៤​ឆ្នាំ​។

តារា​ចម្រៀង​ដែល​ផ្តើម​ភាព​ល្បី​ល្បាញ​តាម​រយៈ​បទ​�​លំផាត់​បាន​លុង​�​ ក្នុង​ឆ្នាំ​១៩៩៣ រូប​នេះ បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​តាំង​ពី​ជាង​១០​មុន​មក​ម៉្លេះ ហើយ​ក្រោយ​មក​លោក​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​លើស​ឈាម និង​ថ្លើម​ប្រភេទ c បន្ថែម​ទៀត​។

ដោយ​សារ​​ស្ថាន​ភាព​ជំងឺ​របស់​លោក​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ​ លោក ប៊ុន ចាន់ថន ត្រូវ​បាន​អង្គ​ភាព​យោធា​របស់​លោក​បញ្ជូន​ទៅ​ធ្វើ​ការ​ព្យាបាល​នៅ​ប្រទេស​វៀត​ណាម​រយៈ​ពេល​២០​ថ្ងៃ​នៅ​មន្ ទីរ​ពេទ្យ​១៧៥ កាល​ពី​ចុង​ឆ្នាំ​២០១០ ។ ក្រោយ​ត្រឡប់​វិញ លោក ប៊ុន ចាន់​ថន ត្រូវ​គ្រូ​ពេទ្យ​នៅ​ប្រទេស​វៀត​ណាម​តម្រូវ​ឲ្យ​លោក​ត្រូវ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ទីនោះ​ក្នុង​រយៈ​ពេល​មួយ​ខែ​ម្តង​។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ជំងឺ​លោក ប៊ុន ចាន់​ថន ហាក់​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ ហើយ​លោក​ក៏​បាន​ទទួល​មរណភាព​ចោល​ប្រពន្ធ​ទី​៣​របស់​លោក និង​កូន​​ប្រុស​ម្នាក់​ ក្នុង​វ័យ​៥៤​ឆ្នាំ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ថា លោក ប៊ុន ចាន់​ថន បាន​ចូល​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ក្នុង​ក្រប​ខ័ណ្ឌ​អគ្គ​ស្នង​ការ​យោធា​នៃ​ក្រសួង​មហា​ផ្ទៃ​ ហើយ​លោក​ក៏​មាន​ឈ្មោះ​បោះ​សំឡេង​កាន់​តែ​ខ្លាំង​ឡើង​ និង​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​អាជីព​នៅ​ក្នុង​ឆ្នាំ​១៩៨០​៕

(ប្រភព៖ ភ្នំពេញប៉ូស្តិ៍)

Tags: