CamNews

ព័ត៌មានជាតិ 

ក្មេងស្រីដែល លេបថ្នាំ ប៉ងបញ្ចប់ជីវិត ដោយសារ ឪពុកចុង ចាប់រំលោភ និងគូដណ្តឹងសុំផ្តាច់ពាក្យ បានស្លាប់ហើយ

ភ្នំពេញ៖ ក្មេងស្រីអាយុ១៧ឆ្នាំ ដែលលេបថ្នាំ ប៉ងបញ្ចប់ជីវិត ដោយសារតែ តូចចិត្ត ពីព្រោះឪពុក
ចុង ធ្វើសកម្មភាព ចាប់រំលោភ ហើយត្រូវគូដណ្តឹង សុំផ្តាច់ពាក្យ នោះ បានស្លាប់ហើយនៅមន្ទីរ
ពេទ្យ រុស្ស៊ី នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣នេះ។ សូមបញ្ជាក់ថា ក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់
បានសម្រេចចិត្ត បញ្ចប់ជីវិតរបស់ខ្លួន តាមរយៈការ លេបថ្នាំ ដោយសារតែខឹងនឹងឪពុកចុង ចាប់
រំលោភ អស់រយៈពេលជាង៣ខែ មកហើយ ខណៈដែលខ្លួន មានគូដណ្តឹងរួចទៅហើយ ហើយត្រូវ
បានគូដណ្តឹង សុំផ្តាច់ពាក្យ ។

ប៉ុន្តែក្មេងស្រី រងគ្រោះរូបនេះ ត្រូវបាន គេឃើញទាន់ ហើយដឹកបញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ខណៈ
កម្លាំង សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ឪពុកតិរិច្ឆាន ។ ហេតុការណ៍ ដែលគួរឲ្យអាណិតអាសូ ដល់
ក្មេងស្រី រងគ្រោះ ខាងលើនេះ បានកើតឡើងនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅ
ភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ  សុខ ស្រីពេជ្រ អាយុ១៧ឆ្នាំ រស់នៅផ្ទះជួល ភូមិបាគូ សង្កាត់ ស្ពានថ្ម
ខណ្ឌដង្កោ និងមានគូដណ្តឹង ស្នាក់នៅក្រុងតាខ្មៅ ។ ប៉ុន្តែក្នុងរយៈពេល ៣ខែមកនេះ នារីរងគ្រោះ
ត្រូវបានឪពុកចុង របស់ខ្លួន ធ្វើសកម្មភាព ចាប់រំលោភបានសម្រេច ដែលនាំ ឲ្យនាងមានការតូច
ចិត្តរហូតដល់ រកផ្លូវបញ្ចប់ ជីវិតតាមរយៈការ លេបថ្នាំសម្លាប់ ខ្លួនតែមុ្តង។

មូលហេតុដែលនាងសម្រេចចិត្តធ្វើសកម្មភាពបែបនេះ ដោយសារសកម្មភាពឪពុក ចុងចាប់រំលោភ
នាងបានលេចឮព័ត៌មានដល់គូដណ្តឹងរបស់នាង ហើយគូដណ្តឹងនាង សុំផ្តាច់ពាក្យពីនាងវិញ លើស
ពីនេះដោយសារនាងមានការខ្មាស់អៀន នឹងអ្នកស្រុកភូមិ ផងនោះ ក៏សម្រេចលេបថ្នាំផ្តាច់ជីវិតខ្លួន
ឯងតែម្តងទៅ។

យ៉ាងណាក៏ដោយ ក្មេងស្រីរងគ្រោះ រូបនេះ ត្រូវបានសាច់ញាតិ និងបងប្អូន ឃើញទាន់ និងជួយដឹក
បញ្ជូនទៅ កាន់មន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរណាស់។ គួរបញ្ជាក់ថានារីរងគ្រោះត្រូវ
ឪពុកចុងធ្វើសកម្មភាពចាប់រំលោភនោះ យូរណាស់មកហើយនៅ ចំណុចផ្ទះជួលសង្កាត់ជ័យជំនះ
ក្រុងតាខ្មៅ  រហូតនៅថ្ងៃ ទី២០ខែមេសា ឆ្នាំ ២០១៣នេះ រឿងរ៉ាវរបស់នាង បានបែកធ្លាយឮដល់គូ
ដណ្តឹងរបស់នាង ធ្វើឲ្យនាងមានការអៀនខ្មាស នឹងតូចចិត្តជាឪពុក ផងនោះក៏សម្រេច លេបថ្នាំ ធ្វើ
អត្តឃាតខ្លួនឯងនៅក្នុងភូមិ ជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

យ៉ាងណាមិ្សញ ឪពុក តិរិច្ឆាន ដែលដែលគេស្គាល់ថា មានឈ្មោះ រិន អាយុជាង ៤០ឆ្នាំ ពេលនេះត្រូវ
បានសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ