កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏មានប្រជាប្រិយភាព គឺលោក ពូ កុយ បានសម្តែងល្ខោនវត្តភែក នៅស្រុកភ្នំស្រួចកាត់តាមផ្លូវសម្រោងយ៉ោង ចូលមកដល់គ្រាំងស្លែង ។ ឆ្លៀតពេលនោះ លោកក៏បានចូលសួរសុខទុក្ខ តារាកំប្លែងជើងចាស់ តាការ៉េម ស្របពេលដែលលោកបច្ចុប្បន្ន មានការលំបាកខ្លាំង ក្រោយពីឈប់ពីការងារសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ ដោយក្មេងៗជំនាន់ក្រោយជាច្រើន សឹងតែមិនស្គាល់គាត់។ ជាមួយគ្នានេះដែរ លោក ពូកុយ បានរៀបរាប់បន្ថែមថា៖
«ថ្ងៃនេះមកសម្តែងល្ខោនវត្តភែក នៅស្រុកភ្នំស្រួច កាត់តាមផ្លូវសម្រោងយ៉ោង ចូលមកដល់គ្រាំងស្លែងខ្ញុំក៏ចូលសួរសុខទុក្ខ តាការ៉េម ដែលគាត់ជាកំប្លែងជើងចាស់មានជំងឺពុកឆ្អឹង គួរអាសូរគាត់ណាស់មានជីវភាពខ្វះខាត ថ្ងៃមុនបានលោកហេងឡុង ជួយគាត់មួយដងហើយ ដើម្បីជួយសម្រួលជីវភាព និងថ្នាំលេបប្រចាំថ្ងៃផងដែរ សូមបងប្អូនកូនក្មួយមេត្តាជួយគាត់ផងអាណិតគាត់ណាស់»៕
អត្ថបទ៖ ចំរើន