កាលពីសប្តាហ៍មុនមានកម្មវិធីប្រលងមួយដែលមានឈ្មោះថា Britain�s Got Talent បាន
ធ្វើអោយទស្សនិកជនមានការជក់ចិត្តនិងកោតសរសើរយ៉ាងខ្លាំងដោយសារតែមានក្មេង
ប្រុសម្នាក់អាយុ 7ឆ្នាំ ឈ្មោះ Robbie Firmin បានបង្ហាញសម្ថភាពដ៏អស្ចារ្យជាមួយបទចំ
រៀងមួយបទមានចំណងជើងថា My Way របស់អ្នកចំរៀងជើងចាស់ឈ្មោះ Frank Sinatra
ជាមួយនឹងកាយវិការគួរអោយស្រលាញ់របស់ខ្លួន ។
នៅលើឆាកក្មេងប្រុស Robbie Firmin បានស្លៀកតាមរបៀបមនុស្សវ័យចំណាស់ម្នាក់ ។
នៅចំពោះមុខគណៈមេប្រយោគទាំងបី Robbie Firmin បានធ្វើអោយពួគគាត់រួមទាំង
ទស្សនិកជនទាំងអស់ពេញចិត្តយ៉ាងខ្លាំង ។ គណៈកម្មការមេប្រយោគម្នាក់ឈ្មោះ Louis
Walsh បាននិយាយទៅកាន់ Robbie Firmin ទាំងទឹកមុខសប្បាយរីករាយនិងកោតសរសើរ
មិនដាច់ពីមាត់ថា
Robbie ការសំដែងរបស់ក្មួយប្រុសពិតជាអស្ចារ្យណាស់ ពូមិន
ដែលបានជួបនិងឃើញកេ្មងឯណាមួយដែលមានសមត្ថភាពដូចក្មួយអញ្ចឹងទេពី
មុនមក ។ ដោយពេលនោះគណៈមេប្រយោគម្នាក់ទៀតឈ្មោះ Michael McIntyre បាន
ចាត់ទុក Robbie គឺជាតារាចំរៀងវ័យក្មេងម្នាក់ផងដែរ ។
Robbie Firmin បាននិយាយនៅមុនពេលចាប់ផ្តើមប្រលង ខ្ញុំមានបំណងចង់ជូនការដូរ
ដ៏អស្ចារ្យសំរាប់ម្តាយជាទីស្រលាញ់នាឱកាសថ្ងៃខួបកំណើតរបស់គាត់ ។
ក្រោមការវាយតំលៃពីសំណាក់គណៈមេប្រយោគទាំងបី Robbie Firmin បានធ្វើអោយក្តី
ស្រម៉ៃរបស់ខ្លួនបានទទួលជោគជ័យ ដែលជាអំណោយដ៏អស្ចារ្យសំរាប់ថ្ងៃខួបកំនើត
របស់ម្តាយជាទីស្រលាញ់របស់ខ្លួនផងដែរ ៕
(ប្រភពពី PLXH)
ដោយ ៖ រដ្ឋា