CamNews

តារា 

មិន​គួរ​​ឲ្យ​ជឿ.! អតីត​តារា​សិច​ថៃ នាង Nong Nat ​អះ​អាង​ថា ព្រោះ​តែ​ការ​អង្គុយ​ភាវ​នា​ធម៌ ធ្វើ​ឲ្យ

(ថៃ)៖ អតីតតារាសម្តែងសិចស៊ី របស់ថៃ Nong Nat ឬ​មានឈ្មោះពិតថា Kejsarin Chaichalermphol បានប្រកាស ឲ្យមហាជនដឹងថា នាងបានជួបស្វាមី​ដែលជាមហាសេដ្ឋីអាមេរិក អាយុ៧០ឆ្នាំ ក៏ដោយសារតែការអង្គុយភាវនាដែរ ពិតជាស្មានមិនដល់មែន។

Chaichalermphol គឺជាតារាស្រីដ៏សិចស៊ីម្នាក់ ដែលនិយមថតបែបកុនកូនជ្រូក ហើយក៏ជួបប្រទះរឿងរ៉ាវជា​ច្រើន ជាមួយ នឹងអាជីពនេះ ព្រោះវាត្រូវបានច្បាប់ហាមឃាត់ មិនឲ្យថតកុនបែបនេះឡើយ ទើបនាងត្រូវចាក​ចេញពីការសម្តែង ហើយចំណាយពេល​វេលាមកផ្សាភ្ជាប់ នឹងការអង្គុយសមាធិបន់ស្រន់ទៅវិញ។

រឹតតែមិនចង់ជឿថា ការតាំងខ្លួន ទៅរកផ្លូវស្ងប់សុខនេះ បែរជាធ្វើឲ្យតារាស្រីថៃ ដែលធ្លាប់តែសិចស៊ីអាចស្វែង រកឃើញបុរសវ័យចំណាស់ដ៏ល្អម្នាក់ មកធ្វើជាស្វាមីឡើយ។ នៅឆ្នាំ២០១២ Chaichalermphol បានរៀបការជាមួយ​លោក Harold Jennings Nesland Jr. ជាវិស្វករ និងជាមហាសេដ្ឋីសម្បូរទ្រព្យម្នាក់ ដែលបំពេញតម្រូវការភរិយា​មិនឲ្យខ្វះឡើយ ហើយទោះបីជា Chaichalermphol ចាកចេញពីពិភព កុនកូនជ្រូកក៏ពិតមែន តែនាងនៅតែបង្ហោះរូបថតដ៏សិចស៊ី របស់ខ្លួននៅលើ Instagram ទាក់ទាញអ្នកទស្សនា មិនក្រោមពីរសែន​នាក់ទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Nong Nat