CamNews

ព័ត៌មានជាតិ 

ជនបោកម៉ូតូ ៣នាក់ នៅច្បារអំពៅ ត្រូវឃាត់ខ្លួន ដោយអាវុធហត្ថ ខណ្ឌចំការមន

ភ្នំពេញ ៖ បន្ទាប់ពីធ្វើសកម្មភាព ឆបោកម៉ូតូ ស្តុបពីយុវជនម្នាក់ នៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ច្បារអំពៅ បម្រុង យកទៅបញ្ចាំ ប៉ុន្តែ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅម៉ោង ៩ និង៤៥នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤ នៅមុខផ្ទះជួល ខាងកើតវិទ្យាល័យបឹងត្របែក ។

លោក ពង្ស មនតិកាសិលា ជាជនរងគ្រោះក្នុងអំពើឆបោកនេះ បានថ្លែងឲ្យដឹងថា នៅមុនពេលកើតហេតុរូបលោក បានទៅលេងផ្ទជួល របស់មិត្តភក្តិនៅម្តុំច្បារអំពៅ លុះម៉ោងប្រមាណ ២ រសៀល ថ្ងៃទី១៤ ខែធ្នូ ស្រាប់តែមិត្តរបស់ គាត់បានខ្ចីម៉ូតូស្គុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1-CT-5559 ទៅឲ្យមិត្តភ័ក្តិម្នាក់ទៀត ដែលមិនធ្លាប់ ស្គាល់ទាល់តែសោះ ទៅក្រៅមួយភ្លែត ។

លោក មនតិកាសិលា បន្តទៀតថា ក្រោយពីរង់ចំាម៉ូតូ រហូតដល់ម៉ោង៧យប់ មិនឃើញ គាត់ក៏បានទៅប្តឹង សមត្ថិកិច្ច លុះដល់ម៉ោង៩ យប់ អាវុធហត្ថខណ្ឌចំការមន ជិះល្បាត ក៏ស្រាប់តែប្រទះឃើញ ជនសង្ស័យជិះម៉ូតូភិនភាគ ដូចពាក្យ បណ្តឹងនៅម្តុំក្បាលថ្នល់ ក៏ដេញតាមរហូតដល់ម្តុំផ្ទះជួល មួយកន្លែងខាងកើតវិទ្យាល័យបឹងត្របែក ។

អាវុធហត្ថខណ្ឌបានឲ្យដឹងថា ពេលដែលជនសង្ស័យជិះម៉ូតូទៅម្តុំក្បាលថ្នល់នោះ ក៏ព្រោះតែគេទៅបបួល បក្ខពួក គេ ពីរនាក់ទៀត ឲ្យជូនទៅបញ្ចំាម៉ូតូ ប៉ុន្តែមិនទាន់បាន និងទៅផង ក៏ត្រូវបានឃាត់ខ្លួន ។

អាវុធហត្ថខណ្ឌចំការមន បានឲ្យដឹងទៀតថា ជនសង្ស័យទី១ មានឈ្មោះ រស់ មករា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ផ្ទះជួលម្តុំវត្តប្រជុំវង្ស (ជាអ្នកឆរបោកម៉ូតូ ) ទី២ ឈ្មោះ ថុន បូហៃ ភេទប្រុស អាយុ ២១ និងទី៣ ឈ្មោះហៀង សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំង២ជាជាងសំណង់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP