CamNews

ទេសចរណ៍ 

រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាល ទឹកជ្រោះអូរឆ្វេង

ទឹកជ្រោះ​អូរឆ្វេង​  ជារមណីយដ្ឋានធម្មជាតិមួយ  ដ៏ទាក់ទាញ  មាន​ទីតាំង​ស្ថិតនៅ ​ ភូមិពូត្រុំ
ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋរស់នៅ  ក្នុងតំបន់នោះ
ចំនួន ១៤១គ្រួសារ ប្រកបមុខរបរចម្បងគឺ ធ្វើចំការ ។

រមណីយដ្ឋានទឹកជ្រោះអូរឆ្វេង  មានចម្ងាយផ្លូវ ១២គីឡូម៉ែត្រ  ពីទីរួមខេត្ដ  ដោយធ្វើដំណើរ
តាមផ្លូវលំ។ រមណីយដ្ឋាន​ទឹកជ្រោះអូរឆ្វេង គ្រប់គ្រងដោយផ្ទាល់  ពីអាជ្ញាធរ និង ប្រជាពល
រដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ជាម្ចាស់ស្រុក។

រមណីយដ្ឋានទឹកជ្រោះអូរឆ្វេង   ជាតំបន់ទេសចរណ៍   ដ៏​ស្រស់បំព្រង   សម្បូរណ៍ទៅដោយ
ធម្មជាតិដ៏ស្រស់ស្អាត និង  ទាក់ទាញ  មាន៖ ទឹកជ្រោះធម្មជាតិ   ព្រៃភ្នំ សត្វបក្សាបក្សីគ្រប់
ប្រភេទ និង ខ្យល់អាកាសល្អបរិសុទ្ធ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Ou Chvang Resort Ratanakiri Province Cambodia