CamNews

ព័ត៌មានជាតិ 

ក្រុមចោរប្លន់ ប្រដាប់អាវុធ២នាក់ ប្លន់ផ្ទះវេលុយវីង យកលុយអស់មួយ ចំនួនរួចគេចខ្លួនបាត់

បាត់ដំបង ៖ ក្រុមចោរប្លន់ប្រដាប់ អាវុធ២នាក់ ដោយកាំភ្លើងខ្លី១ដើម និងកាំភ្លើងអាកា១ដើម បានធ្វើសកម្មភាព ប្លន់ផ្ទះវេរលុយ វីង និងលក់សាច់ឆ្កែ បានភ្ជង់វាយម្ចាស់ផ្ទះយកលុយអស់មួយ ចំនួនរួចគេចខ្លួនបាត់ កាលពីវេលា ម៉ោង១៧និង០៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៥ ត្រង់ចំណុចបង្គោលម៉ែត្រ លេខ២៨ទៅ២៩ ស្ថិតនៅ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយស្រុកមោង ឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ច កន្លែងកើតហេតុបាន ឲ្យដឹងថា កាលពីវេលាម៉ោង១៧និង០៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំនុចបង្គោលម៉ែត្រលេខ ២៨ ទៅ២៩ ស្ថិតនៅភូមិកាឡោមភ្លុកឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីចោរប្លន់ ប្រដាប់អាវុធមានគ្នា០២នាក់ប្រដាប់ដោយកាំភ្លើងវែង០១ដើមនិងអាវុធខ្លី០១ដើម បានប្លន់ ម្ចាស់ផ្ទះពីប្តីប្រពន្ធ: ១-ឈ្មោះ រដ្ឋ  ធី ភេទប្រុសអាយុ​៣៥ឆ្នាំមុខរបរ កន្លែងវីងវេរលុយ និងលក់សាច់ឆ្កែ រស់ភូមិឃុំកើតហេតុ ខាងលើ បណ្តាលអោយបែកក្បាលពីក្រោយរបួសស្រាល និងទី២-ប្រពន្ធឈ្មោះរ៉ែម ម៉ារ៉ា ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរវីន វេរលុយនិងសាចឆ្កែ រស់នៅភូមិឃុំកើតហេតុខាងលើបាត់បង។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា សម្ភារៈដែលបាត់បង់រួមមាន  :ប្រាក់ខ្មែរ ១.៥០០.០០០​រៀល ប្រាក់បាត ១០.០០០ បាត និងប្រាក់ដុល្លា២០០ ដុល្លារ ។

 បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមប្រមាញ់ស្វែង រកជនដៃដល់នៅឡើយ មកទល់ពេលនេះសមត្ថកិច្ចពុំមាន សមត្ថកិច្ចណាបានឃាត់ខ្លួនជនល្មើសនៅឡើយទេ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong