CamNews

ភាពយន្ត 

តារាណាខ្លះបញ្ចូលសម្លេងរឿង"The Nut Job 2: Nutty By Nature" បញ្ចាំងគ្រប់រោងភាពយន្តជាប្រភេទ3D(មានវីដេអូ

កំសាន្ត ៖ មែនហើយ! កំប្រុកដ៏គួរឲ្យស្រលាញ់ទាំងនេះ នឹងត្រឡប់មកវិញបន្តពីវគ្គចាស់កាលពីឆ្នាំ ២០១៤ ដែលមានចំនងជើងថា "The Nut Job"។ ម្តងនេះ Squirrel និងមិត្តភក្តិដែលជាសត្វដ៏ទៃទៀតនៅឯឧទ្យាន Liberty Park ត្រូវរួមគ្នាដើម្បីការពារផ្ទះកំណើតរបស់ពួកគេ ជាពិសេសនៅគ្រាដែលចៅហ្វាយក្រុង Oakton City ចិត្តអាក្រក់ គ្រោងនឹងសាងសង់ឧទ្យានកំសាន្តថ្មីនៅទីនោះ។ តារាសម្តែងលោក Will Arnett ត្រឡប់មកវិញម្តងទៀតដោយបញ្ចូលសម្លេងឲ្យតួអង្គ Surely ជាមួយនឹងវត្តមានរបស់ Jackie Chan ដែលទស្សនិកជនស្គាល់ថាជា ឈិន ឡុង (ថ្មីៗសម្តែងក្នុងរឿង "The Foreigner") Isabela Moner (លេចមុខងក្នុងរឿង "Transformers: The Last Knight") និងតារាហូលីវូដជាច្រើនទៀត។ ឥឡូវមកស្គាល់ម្ចាស់សម្លេងតួអង្គដ៏គួរឲ្យស្រាលាញ់ក្នុងរឿង "The Nut Job 2: Nutty By Nature" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តជាប្រភេទ 3D ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។