ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ខណៈរូបគេ ជិះម៉ូតូលឿន ត្រូវ ស្រីស្រស់រូបស្អាតម្នាក់ បើករថយន្តឡង់រ៉ូវ៉ែ ជ្រុលបុកពេញទំហឹង ត្រង់ចំណុចផ្លូវកែង កាលពីវេលាម៉ោង ២១ និង ១០ នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅចំណុចមុខប្រេងឥន្ទៈតេលា តាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវលេខ៥K ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
យោងតាមសាក្សី នៅកន្លែងកើតហតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់វ័យក្មេង បើករថយន្ត ម៉ាក ឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-2046 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីកើតទៅ លិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ ៥K ក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿន ក៏បានជ្រុលបុករថយន្តចំពីចំហៀង ពេញ ទំហឹង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ រថយន្ត ត្រូវបានភាគីខាងបងប្អូនជនរងគ្រោះ មកសម្របសម្រួល ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ដោយមិនរំខានដល់ សមត្ថកិច្ច ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល