(សិង្ហបុរី )៖ នាង Rebecca Lim តារាសម្តែងស្រីដ៏ស្រស់សោភាម្នាក់ នៅសិង្ហបុរី បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ស្រាប់តែនៅសុខៗ នាងចេញមុខប្រកាស នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា នាងនឹងលាឈប់ពីការសម្តែង នាពេលឆាប់ៗនេះហើយ តែមិនបញ្ជាក់ពីមូលហេតុច្បា ស់លាស់នោះទេ។
តាមរយៈទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះបានសរសេរ ជាភាសាអង់គ្លេសថា«Hi everyone. I've decided to do something that will change my life
I have been thinking about it for a while now as I know it has to be done Yes, I am retiring." Not much is known about her reasons yet, but Rebecca adds. I know you may have questions for me and I will answer them real soon.»។ ប៉ុន្តែនាងបញ្ជាក់ថា នឹងបង្ហាញពីការពិត នាពេលឆាប់ៗផងដែរ។
នាង Rebecca Lim គឺជាតារាស្រីវ័យ២៩ឆ្នាំម្នាក់ ដែលធ្លាប់បានទទួលពានរង្វាន់ ជាតារាសម្តែងស្រីដ៏ល្អបំផុត កាលពីឆ្នាំ២០១៥ កន្លងទៅ ហើយនាងក៏បានជាប់ឈ្មោះ ជាតារាទទួលបានប្រជាប្រិយភាពម្នាក់ នាំមុខគេផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលធ្វើឲ្យមហាជនជាអ្នកគាំទ្រនិយាយ ថា ប្រសិនបើតារាស្រីរូបនេះ លាឈប់សម្តែងមែននោះ ពិតជាគួរឲ្យស្តាយ ទេពកោសល្យ និងរូបសម្រស់របស់នាងណាស់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី