CamNews

តារា 

តារាស្រីជើងចាស់ ខូចចិត្តរហូតចង់លែងលះ ក្រោយបែកធ្លាយព័ត៌មានថា ប្តីនៅក្នុងឡានជាមួយស្រីផ្សេងដល់ទៅ ២ ម៉ោង

ព័ត៌មានកំសាន្ត ៖ លោក Kasey Lin ដែលត្រូវជាប្តីរបស់តារាសម្តែងជនជាតិហុងកុង គឺអ្នកស្រី Christine Ng ត្រូវបានលាតត្រដាងថា បានចំណាយពេលវេលាដល់ទៅ ២ម៉ោងឯណោះ ជាមួយនិងស្រ្តីផ្សេងម្នាក់នៅក្នុងឡាន ហើយរឿងនេះត្រូវបានបែកធ្លាយទៅដល់ប្រព័ន្ធផ្សព្វផ្សាយកាលពី ពុធនេះ ។

ក្រោយពីព័ត៌មានទាំងនេះត្រូវបានបែកធ្លាយ តារាសម្តែង Christine Ng ដែលត្រូវជាភរិយាស្របច្បាប់របស់លោក Kasey Lin បានចេញមុខសារភាពថា អ្នកស្រីមានការអាក់អន់ស្រពោនចិត្តបន្តិចបន្តួចដែរ ក្រោយពីបានអានព័ត៌មានប្តីរបស់ខ្លួន ។ 



គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ៤៧ ឆ្នាំគឺអ្នកស្រី Christine Ng មិនបានស្គាល់ថា ស្រ្តីម្នាក់នោះគឺជាអ្នកណាទេ តែនាងបានសួរព័ត៌មានពីស្វាមីរបស់នាងគឺលោក Kasey Lin នៅពេលដែលនាងបានត្រលប់ទៅផ្ទះវិញ ។ 

តែនៅពេលដែលទៅដល់ផ្ទះ អ្នកស្រី Christine Ng បែរជាសួរស្វាមីអំពីរឿងលែងលះគ្នាទៅវិញ ស្រាប់តែលោក Kasey Lin ឆ្លើយតបថា មុននឹងនិយាយពាក្យបែបនេះ អូនត្រូវតែជឿទុកចិត្តចំពោះប្តីខ្លួនឯងជាមុនសិន ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ asiaone