អតីតតារាសម្ដែងស្រីស្អាត រូបស្រស់កញ្ញា បេនី យ៉ាំង ដែលបានចាកចេញពីប្រទេស កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងការកែសម្ផស្សជាថ្មីនោះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងមែនទែន ។
អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា បេនី យ៉ាំង បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោយពីបានកែសម្ផស្សរួច នៅលើទឹកដីកូរ៉េខាងត្បូង ដោយបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះផងដែរ គេសង្កេតឃើញថា កញ្ញា បេនី យ៉ាំង បានបង្ហាញមុខមាត់ថ្មីរបស់ខ្លួន បន្ទាប់ពីបានវះកាត់ច្រមុះរបស់នាងជោគជ័យ ដែលមើលទៅពិតជាស្រស់ស្អាតប្លែកខុសពីមុន។
គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកញ្ញា បេនី យ៉ាំង បានធ្វើការវះកាត់កែសម្ផស្សនៅក្រៅប្រទេស ដើម្បីសម្រេចបំណងរបស់ខ្លួន បន្ទាប់ពីមានបញ្ហាខូចច្រមុះកន្លងមក។
យ៉ាងណាមិញមានមនុស្សមិនតិចទេ ដែលនៅតែស្រលាញ់ និងគាំទ្ររូបនាង ថែមទាំងលើកទឹកចិត្តដល់នាង និងជូនពរឲ្យនាងឆាប់ជាគ្រប់គ្នា៕
អត្ថបទ៖ ចំរើន