ដូចជាប្រិយមិត្ត បានដឹងរួចមកហើយថា តារាកំប្លែងប្រុស នាយចយ មានប្អូនស្រីបង្កើតម្នាក់ ដែលមានមុខមាត់ដូចខ្លួនយ៉ាងខ្លាំង ហើយរូបគេ ក៏ទទូលបានការចាប់អារម្មណ៍ និងក្លាយខ្លួនជាតារាកំប្លែង ដូចបងប្រុសផងដែរ។
អ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺបើយោងតាមការបង្ហោះរូបថត ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះ ហ្វេនៗមានការស្រឡាំងកាំង ដោយសារតែលើកនេះ អ្នកផាត់មុខ បានតុបតែងមុខកាចុប ឲ្យក្លាយជាកូនក្រមុំ ព្រមទាំងគ្រងនូវឈុតសម្លៀកបំពាក់ រៀបការបែបជាប្រពៃណីខ្មែរទៀតផង។ ជាពិសេស អាចនិយាយបានថា ជាលើកទីមួយហើយ ដែល កាចុប តែងខ្លួន ក្លាយជាកូនក្រមុំតូចដូច្នេះ ហើយនៅពេលផាត់មុខរួចរាល់ទៅ ឃើញថា រូបគេ ខុសគ្នាដាច់ ពីសម្រស់ពិតរបស់គេ សឹងតែមិនជឿនឹងភ្នែក ពិតជាស្រស់ស្អាតណាស់។
សម្រស់របស់កាចុប នៅពេលគ្រងឈុតរៀបការយ៉ាងដូច្នេះ បានធ្វើឲ្យហ្វេន សរសើរថា រូបនាងស្រស់ស្អាត គួរឲ្យស្រលាញ់ ទៅតាមរបៀបជានាង៕
អត្ថបទ៖ ចំរើន