ផ្លូវទឹកមួយនៅក្នុងទីក្រុង Wenzhou ភាគខាងកើតនៃប្រទេសចិន ត្រូវបានគេរកឃើញថា ត្រូវបាន
លិចទឹកអស់ដោយសារតែការហូរចូលនៃទឹកដែលមានពណ៌ដូចជាឈាមដ៏ចម្លែកត្រឹមតែ ២ម៉ោង
ប៉ុណ្ណោះ ទឹកទន្លេនេះ បានប្រែពណ៌ទៅជាពណ៌ឈាម។
អ្នកស្រុករស់នៅក្នុងតំបន់ខាងលើ បាននិយាយថា ទន្លេនេះគឺមានទឹកពណ៌ធម្មតា នៅម៉ោង៤ ព្រឹក
ប៉ុន្តែ វាបានចាប់ផ្តើមប្រែពណ៌ទៅជាពណ៌ដូចឈាម នៅម៉ោង ៦ ព្រឹក ដែលមានរយៈដ៏ខ្លីមិនគួរឱ្យ
ជឿ។
អ្នកភូមិម្នាក់ដែលបានរស់នៅស្ទើរតែពេញមួយជីវិតរបស់គាត់ នៅជិតទន្លេនេះ បានបញ្ជាក់ឱ្យ
ដឹងថា ព្រឹត្តិការណ៍ដ៏ចម្លែកនេះមិនធ្លាប់កើតឡើងពីមុនទេ។ គាត់ បានរៀបរាប់បន្ថែមទៀតថា
ហើយនៅជុំវិញតំបន់នេះ ក៏មិនមានរោងចក្រគីមីណាមួយ នៅតាមបណ្តោយចរន្តទឹកខាងលើដែរ។
អធិការ មកពីការិយាល័យការពារបរិស្ថាន នៅក្នុងទីក្រុង Wenzhou បានយកទឹកនេះ ដើម្បីធ្វើការ
ការវិភាគពីមូលហេតុនៃឧបទ្ទវហេតុដ៏ចម្លែកនេះ។ សូមបញ្ជាក់ផងដែរថា ទីក្រុង Wenzhou គឺជាទី
ក្រុងដ៏ល្បីល្បាញ ក្នុងខេត្ត Zhejiang ភាគខាងកើត របស់ប្រទេសចិន។ ជាតំបន់ដ៏ស្រស់ស្អាត
ដែលហ៊ុំព័ទ្ធដោយភ្នំ និងមួយចំហៀងទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលមានទីតាំង
ល្អបំផុត សម្រាប់ធ្វើឧស្សាកម្ម៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily